Royal Academy of Cambodia
នាវេលាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានជាតិយុទ្ធសាស្ត្រអន្តរជាតិ (NIIS) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) ដែលដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត លី សៀនយ៉ាង (LI Xiangyang) ជាប្រធានវិទ្យាស្ថានជាតិយុទ្ធសាស្ត្រអន្តរជាតិ, CASS និងសហការី រួមមាន៖
១. លោក ចាង ចុងយ៉ន់ (ZHANG Zhongyuan) សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ NIIS, CASS
២. លោក លី ឆេងរី (LI Chengri) សាស្រ្តាចារ្យជំនួយនៃ NIIS, CASS
៣. លោក យ៉ាង ចាវ (YANG Chao) សាស្រ្តាចារ្យជំនួយនៃ NIIS, CASS។
បន្ទាប់ការពិភាក្សា ភាគីទាំងបានឯកភាពគ្នាដូចខាងក្រោម៖
១. ភាគីទាំងពីរនឹងរៀបចំវេទិកាវិជ្ជមានមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទស្សនៈល្អៗរវាងចិននិងកម្ពុជា។
២. ភាគីទាំងពីរនឹងធ្វើការស្រាវជ្រាវរួមដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative - BRI) ដើម្បីរួមចំណែកលើកកម្ពស់ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។
៣. ភាគីទាំងពីរនឹងធ្វើការផ្លាស់ប្តូរគំនិតទស្សនៈគ្នាតាមរយៈការអញ្ជើញអ្នកស្រាវជ្រាវ សហការី និងនិស្សិត ឱ្យចូលរួមសន្និសីទឬវេទិកានានាដែលរៀបចំដោយភាគីទាំងពីរ។
៤. ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative - BRI) ឬគំនិតផ្តួចផ្តើមសាកលរបស់ចិន (China's Global Initiatives) នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា៕
(ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា)
ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានក...
សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូចរចារបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ានបានបង្កើតបាន១០ឆ្នាំមកម្ល៉េះ។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមានការអភិវឌ្ឍនិងជិតស្និទ្ធជាលំដា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...
កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...