Royal Academy of Cambodia
តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងសហការី៤រូប ដោយមានការសម្របសម្រួលពីលោក WANG Feng នាយកភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
គោលបំណងនៃកិច្ចសន្ទនា គឺដើម្បីស្វែងយល់ពីដំណើរការបណ្តុះបណ្តាលភាសាចិន នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងលើកទិសដៅការងារកិច្ចសហប្រតិបត្តិការបន្ត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាចារ្យកម្ពុជា បានសម្ដែងនូវគារវកិច្ចយ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកបណ្ឌិតសភាចារ្យ និងសហការី ហើយចាត់ទុកថា ដំណើរទស្សនកិច្ចនេះ ជាចំណែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជាតាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងភាគីមិត្តចិន។ ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា វឌ្ឍនភាពសហប្រតិបត្តិការកម្ពុជា ចិន បានឈានកម្រិតមិត្តភាពត្បូងពេជ្រ ហើយកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរបាននិងកំពុងប្រែក្លាយជាច្រកនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ជំនួបនេះ រៀបចំឡើងនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាវេលារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយក្នុងនោះសមាសភាពភាគីចិនដែលអញ្ជើញមកទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖
១. លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ
២. លោក ZHAO Lingshan អនុប្រធាន និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ
៣. លោក NIE Tingjie ប្រធានផ្នែករដ្ឋបាលនៃមូលនិធិអប់រំភាសាចិនអន្តរជាតិ
៤. លោក WU Tong ប្រធានគម្រោងជាន់ខ្ពស់ ផ្នែកគោលនយោបាយ អភិវឌ្ឍន៍ ឧបត្ថម្ភគម្រោង នៃមូលនិធិអប់រំភាសាចិនអន្តរជាតិ
៥. លោកស្រី NIE Tingjie មន្រ្តីគម្រោង ផ្នែកគោលនយោបាយ អភិវឌ្ឍន៍ នៃមូលនិធិអប់រំភាសាចិនអន្តរជាតិ
បន្ទាប់ពីជំនួប ប្រតិភូចិនបានអញ្ជើញទស្សនកិច្ចនៅអគារខេមរវិទូ អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា (CIRAC) បានបើកសម្ពោធដំបូងនាថ្ងៃទី២២ ធ្នូ ឆ្នាំ២០០៩ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង និង សម្តេចវិបុលបញ្ញាសុខអាន។ ភារកិច្ចចម្បងរបស់ CIRAC គឺ៖
១). បណ្តុះបណ្តាលភាសាចិនអន្តរជាតិ
២). ផ្លាស់ប្តូរវប្បធម៌ កម្ពុជា-ចិន និង
៣).បណ្តុះបណ្តាលធនធានភាសាចិនសម្រាប់ជំនួញ។
គិតមកទល់បច្ចុប្បន្ននេះ CIRAC បានបណ្តុះបណ្តាលភាសាចិន ដល់សិក្ខាកាមបានជាង១១ម៉ឺននាក់ហើយ៕
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...