ព័ត៌មាន

របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ ដោយ៖ លោក ឈុន ផាវ៉េង, នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

2023-10-16 07:19:45 ថ្ងៃចន្ទ, 16 តុលា 2023 ម៉ោង 02:19 PM
អ្នកមើល 6685
post_detail

ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង វប្បធម៌ខ្មែរនឹងបន្តអនុវត្តទស្សនៈយេនឌ័រ ដែលតែងតែអប់រំបុរសស្រ្តី ទទួលយកតួនាទីភារកិច្ចជាគ្រួសារល្អ ញាតិមិត្តល្អ និងពលរដ្ឋល្អ។ ស្ត្រីខ្លួនត្រូវដឹងពង្រីកពង្រឹងគុណភាពធនធានមនុស្សរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ស្ត្រីគួរតែឆ្លងកាត់ការអប់រំសីលធម៌និងវិជ្ជាមេផ្ទះពីគ្រួសារនិងមុខវិជ្ជាសង្គមផ្សេងៗដើម្បីសក្ដិសមជាមាតា ជាដៃគូដ៏ល្អរបស់ប្ដី និងសង្គមជាតិ។

ប្រជារាស្ត្រខ្មែរ ចាត់ទុកព្រលឹងមាតាធិបតេយ្យជារបៀបរៀបរយមួយនាំឲ្យសុខចម្រើន ព្រមទាំងនាំគ្នាខំជួយថែរក្សាការពារ ដោយប្រតិបត្តិតាមជំនឿទំនៀមទម្លាប់ប្រពៃណី អក្សរសាស្ត្រ វប្បធម៌ និងសង្គមធម៌ ជាដើម។ ទន្ទឹមនេះដែរ របបបិតាតេយ្យនិងទស្សនៈយេនឌ័រ ក៏បាននឹងកំពុងផ្សព្វផ្សាយយ៉ាងសកម្ម ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរតាំង​ពី​អតីកាលរហូតដល់បច្ចុប្បន្នដែរដោយទស្សនៈជំនឿនៃជនអន្តោប្រវេសន៍ និងឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយនានា។ លទ្ធិទាំងពីរ ក្រោយនេះបានត្រូវប្រត្តិប្រតិបត្តិដោយជនបរទេសដែលមានវប្បធម៌ផ្អែកលើគំនិតសាសនាខុសពីវប្បធម៌ខ្មែរដែលប្រកាន់របបមាតាធិបតេយ្យ តាំងពីយូរយាណាស់មកហើយដែរ។ ប្រឈមនឹងឥទ្ធិពលបិតាធិបតេយ្យ និងយេនឌ័រ តើរបបមាតាធិបតេយ្យមានជំហរដូចម្ដេច? អត្ថបទនេះនឹងបង្ហាញអំពី អត្ថន័យ, ប្រវត្តិ, និង ឥទ្ធិពល នៃរបបមាតាធិបតយ្យខ្មែរ តាមរយៈវប្យធម៌ និងសង្គមធម៌ខ្មែរ ដូចតទៅ៖

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=7



អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស