Royal Academy of Cambodia
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) លើកទី១២ដោយសម្ដេចនិងគណៈប្រតិភូនឹងអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១២:២០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមការប្រកាស ឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ ខែតុលានេះ។
គួរបញ្ជាក់ផងដែរថា បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈប្រតិភូអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី មានឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងធ្វើទស្សនៈកិច្ចនៅប្រទេសទួគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ហើយក្នុងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ដដែល សម្ដេចនឹងអញ្ជើញធ្វើដំណើរចេញពីប្រទេសទួគី ទៅកាន់ទីក្រុង ហ្សឺ ណែវប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម។បើតាមការគ្រោងទុក បន្ទាប់ពីបំពេញបេសកកម្មក្រៅប្រ ទេសលើកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍ចាកចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ហើយនឹងអញ្ជើញវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០ ១៨ ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨។
សម្ដេចបានគូសបញ្ជាក់បន្ថែមនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចថា៖ «ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ និងរៀនសូត្រនៅអឹរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ។»
លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីភាពជាអ្នកដឹកនាំយ៉ាងដូច្នេះថា៖«ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។តើនេះជាព្រហ្មលិខិតដែលតម្រូវអោយខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុ ណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចំរើនរបស់ជាតិយើង។»ជាមួយគ្នានេះដែរ សម្ដេចក៏បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិខ្មែរ ឱ្យជួបប្រទះតែសេចក្តីសុខគ្រប់គ្នាផងដែរ៕
រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលមូស្គូ (Moscow) បានប្រកាសចាត់វិធានការប្រឆាំងភេរវកម្មដោយបានហាមមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះឡើយ ក្រោយពេល ក្រុមទាហានស៊ីឈ្នួល វ៉ាក់ណែ (Wagner) បានលើកទ័ពចេញព...
Japan and South Korea share a protracted and complicated history of hostility. Following Japan's 1910–1945 rule of Korea, which included forced labor and sexual slavery, tensions increased. Both natio...
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...
Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...