Royal Academy of Cambodia
រៀបរៀងដោយ៖ លោក ប៉ាង រតនា , បណ្ឌិត សុង ស៊ីណា, លោក ទេព វន្ថា និង បណ្ឌិត ជិន សុជាតិ, នៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងពេលថ្មីៗនេះ អ្នកទស្សនាខ្សែភាពយន្តចិនចំនួនពីររឿងគឺ Lost in the Stars (ចិន៖ 消失的她) និង No More Bets (ចិន៖ 孤注一掷 ) បានធ្វើឱ្យមានការរំជើបរំជួលដល់ភ្ញៀវទេសចរជនជាតិចិនដែលមានបំណងមកទស្សនានៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអគ្នេយ៍ ដោយសារតែរឿងទាំងពីរសុទ្ធតែបានបង្ហាញពីបទឧក្រិដ្ឋកម្មលើជនជាតិចិនក្នុងតំបន់នេះ។
Lost in the Stars (ចិន៖ 消失的她) គឺជាភាពយន្តឧក្រិដ្ឋកម្មអាថ៌កំបាំងចិនឆ្នាំ២០២២ ដែលដឹកនាំដោយ Cui Rui និង Liu Xiang ។ រឿងនេះបានបង្ហាញប្រាប់ពីប្រពន្ធរបស់ He Fei Li Muzi ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងដំណើរកម្សាន្តខួបអាពាហ៍ពិពាហ៍។ វាជាខ្សែភាពយន្ដដែលនិយាយអំពីរឿងរ៉ាវនៃករណីដ៏រន្ធត់មួយ ហើយបន្ទាប់មកស្រ្តីដែលបាត់ខ្លួនចុងក្រោយត្រូវបានគេបាញ់សម្លាប់ ។
Global Times បានរាយការណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះថា ភាពយន្តចិនថ្មីមួយទៀត គឺ Lost in The Stars គឺជាខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេមួយដែរ កំពុងតាមពីក្រោយដោយ No More Bets ។ នៅលើគេហទំព័រដ៏ពេញនិយមមួយឈ្មោះ Douban អ្នកប្រើប្រាស់ Liuyisi បាននិយាយថា Lost in The Stars ពិពណ៌នាអំពីស្ត្រីដែលបាត់ខ្លួនដែលចុងបញ្ចប់ត្រូវបានសម្លាប់នៅតំបន់អាស៊ីអាគ្នេយ៍ ។
ដោយឡែកភាពយន្ត រឿង No More Bets ដែលភាសាចិនសរសេរថា 孤注一掷 គឺជាភាពយន្តចិនបែបឧក្រិដ្ឋកម្ម ដែលបានរៀបរាប់ពីដំណើររឿងអំពីមនុស្សដែលត្រូវបានគេជួញដូរទៅបរទេស និងបង្ខំឱ្យបោកប្រាស់តាមអ៊ីនធឺណិត។ តួអង្គបុរសក្នុងរឿងនេះគឺ Pan Sheng គឺអ្នកសរសេរកម្មវិធីអនឡាញ និងតារាស្រីបង្ហាញម៉ូត Liang Anna ដែលត្រូវបានទាក់ទាញឱ្យទៅធ្វើការនៅឯ បរទេស ដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចុងក្រោយក្លាយទៅជាទាសករចូលរួមប្រព្រឹត្តបទឧក្រិដ្ឋបោកប្រាស់តាមអនឡាញដោយបង្ខំក្នុងរោងចក្រក្លែងបន្លំមួយដែលមិនបានបញ្ជាក់ពីប្រទេសណាមួយឱ្យប្រាកដក្នុងតំបន់អាស៊ីអគ្នេយ៍ ប៉ុន្តែទិដ្ឋភាពក្នុងខ្សែភាពយន្តស្រដៀងនឹងប្រទេសថៃភាគច្រើន។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទវិភាគជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/17/researchs#main-container
រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...