Royal Academy of Cambodia
(ហាឡុង)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំនៅទីក្រុងហាឡុង ខេត្តគ័ងនីង សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមាន៣ប្រទេសចូលរួម គឺ វៀតណាម កម្ពុជា ឡាវ ក្រោមការឧបត្ថម្ភពីវិទ្យាស្ថានបរិស្ថានកូរ៉េ (CLV+KEI)ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ ផ្តោតសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មពិភពលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែក៏ទាម ទារឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតដូចគ្នាលើការប្រែប្រួលអាកាសធាតុពិភពលោក ដែលជាកង្វល់យ៉ាងសម្បើមរបស់មនុស្សលោក និង ការប្រើប្រាស់ថាមពល ធនធានធានទឹក ធនធានធម្មជាតិយ៉ាងណាឱ្យប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដោយគ្មាននិរន្តរភាព កំពុងជំរុញ ឱ្យប្រព័ន្ធអេកូទន្លេមេគង្គស្ថិតនៅលើចំណុចមួយ ដែលងាយរងនូវការបាត់បង់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ភាពរីក ចម្រើនរបស់តំបន់នេះ។ចក្ខុវិស័យមិនវែងឆ្ងាយ ការសម្រេចចិត្តមិនបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ធនធានរបស់ទន្លេមេគង្គសម្រាប់តែរយៈពេលខ្លី ដោយគ្មានការពិចារណាពីផលប៉ះពាល់រយៈពេលវែងដល់អាងទន្លេ គឺបានបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ច និងបរិស្ថានតំបន់យ៉ាងធ្ងន់ធ្ងរ»។ លោកបានបន្តថា «ជាឧទាហរណ៍ថ្មីៗនេះ មានសាងសង់ទំនប់វារីអគ្គិ សនីនៅលើដងទន្លេមេគង្គក្រោម ហើយហេតុផលតែមួយគត់ ដែលគេលើកឡើង គឺកង្វះថាមពលអគ្គិសនី ដូច្នេះធ្វើឱ្យរដ្ឋាភិបាលនានាបង្កើតវាកាន់តែច្រើនឡើងៗបន្ថែមទៀត។ទំនប់វារីអគ្គិសនីធំៗបានបង្អាក់ដល់ផ្លូវធ្វើដំណើរបស់ មច្ឆាជាតិនានា ជាពិសេសបំផ្លាញដល់ប្រភេទត្រីកម្រ និងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ហើយចំពោះការបូមខ្សាច់ដែលមិនមានការហាមឃាត់ និងគ្រប់គ្រងបានល្អក៏បានធ្វើឱ្យមានសំណឹកបាក់ច្រាំងទន្លេ និងមហន្តរាយដល់ផ្នែកខាងក្រោមនៃអាងទន្លេនេះផងដែរ។ ហេតុនេះ អ្នកសម្រេចចិត្តទាំងនោះត្រូវតែគិតឡើងវិញ ពីរបៀបដែលពួកគេគិតអំពីទន្លេមេគង្គបើចង់ឃើញសេដ្ឋកិច្ចក្នុងតំបន់នេះនៅបន្តរីកលូតលាស់។ តំបន់នេះមិនអាចនៅតែបន្តមើលរំលងផលប៉ះពាល់បរិស្ថាន ថាតិចតួចជាងបញ្ហាសេដ្ឋកិច្ចនោះទេពីព្រោះចំណុចទាំងពីរនេះគឺមានសារៈសំខាន់ដូចគ្នា»។បន្ថែមពីលើនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការប្រធានបទដែលលើកយកមកពិភាក្សាក្នុងសិក្ខាសាលាលើកនេះ ថា«សិក្ខាសាលាដែលពួកយើងកំពុងតែប្រារព្ធឡើងនៅថ្ងៃនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតចំពោះការអនុវត្ត និងការទទួលយកនូវទស្សទាននៃបម្លាស់ប្តូរបៃតង និងការធានានូវសន្តិសុខធនធានថាមពល និងធនធានទឹកនៅក្នុងអនុតំបន់មេគង្គ សម្រាប់ការការអភិវឌ្ឍន៍ដោយចីរភាពនៅក្នុងតំបន់របស់យើងនិងនៅទូទាំងពិភពលោកហើយសិក្ខាសាលានេះក៏កំពុងតែដើរតួជាមជ្ឈមណ្ឌល ជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្ត ធុរជន និងអ្នកចូលរួមផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនអំពីប្រធានបទខាងលើ ហើយចំពោះប្រធានបទនាថ្ងៃនេះ ថ្វីត្បិតតែពាក្យពេជន៍ខុសពីប្រធានបទកាលពីម្សិលមិញក៏ពិតមែន ប៉ុន្តែវាបានផ្សារភ្ជាប់ទៅនឹងប្រទេសភូមិផងរបងជាមួយទាំងបី គឺ កម្ពុជា ឡាវ វៀតណាម។ ម្យ៉ាងទៀត ទំនាក់ទំនងរវាងប្រទេសយើងទាំងបី គឺត្រូវបានចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ ជាពិសេស ទន្លេមេគង្គបានក្លាយជានិមិត្តរូបដ៏សំខាន់នៃចំណងមិត្តភាពរបស់យើង, ប្រជាជននៃប្រទេសយើងទាំងបីបានផឹកទឹកទន្លេនេះជាមួយគ្នារាប់ពាន់ម៉ឺនឆ្នាំមកហើយ។
ដូច្នេះ ការគិតគូរ និងការធ្វើសកម្មភាពរួមគ្នាក្នុងការពារ ថែរក្សា និងអភិរក្សទន្លេនេះ គឺជារឿងចាំបាច់បំផុត។ ខ្ញុំសង្ឃឹមថា ប្រធានបទដ៏សំខាន់នេះ នឹងត្រូវបានពិភាក្សាយ៉ាងផុលផុសនៅក្នុងអំឡុងពេលនៃការពិភាក្សាបន្ទាប់ពីកម្មវិធីបើកសិក្ខាសាលានេះ»។
RAC Media
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧ផ្អែកតាមបណ្ណសារស្តីអំពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្ន...
នៅរសៀល ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ប...
កាលពីថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ប៊ី សុគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ(ពេលព្រឹក) និងឯកឧត្តម បណ្ឌិត ជួរ គារី(រសៀ...
នៅក្នុងភាគទី៧ វគ្គទី៦នេះ យើងសូមលើកយកនូវសុន្ទរកថារបស់លោកដុកទ័រវ៉ាលឡេត៍(Docteur Vallet) ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់(១) ដែលត្រូវថ្លែងបន្ទាប់ពីសង្កថា របស់ព្រះបាទសម្តេចស៊ីសុវត្ថិ។ ពាក្យដែលលោកប...