Royal Academy of Cambodia
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីសំណេះ សំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះធ្វើឡើង ក្នុងគោលបំណងឱ្យលោកគ្រូ អ្នកគ្រូ បានសិក្សាស្វែងយល់ពីការបង្រៀន ការរស់នៅ មុននឹងបំពេញបេសកកម្មការងាររបស់ខ្លួន ហើយវានឹងអាចធ្វើឱ្យលោកគ្រូ អ្នកគ្រូ ឆាប់បន្ស៊ាំខ្លួនក្នុងបរិស្ថានថ្មី។
កម្មវិធីបានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ពីខាងភាគីសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចស្វាគមន៍ ដោយ លោក វ៉ាង ហ្វុង ជានាយកភាគីចិននៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយបានរៀបចំថ្លែងសុន្ទរកថាគន្លឹះ ដោយ លោក លីន យួយហ័រ ជាទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា និងបានថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។
កម្មវិធីមានរៀបចំបទប្រធានបទសំខាន់ៗរបស់វាគ្មិនដើម្បីបង្ហាញទាំងខាងភាគីចិន និងកម្ពុជា ក្នុងនោះរួមមាន៖
១- បទបង្ហាញស្តីពី ស្ថានភាពប្រជាជនចិន ដែលរស់នៅប្រទេសកម្ពុជា ដោយលោក ហ្ស៊ី មីន ជាអ្នកទទួលខុសត្រូវកិច្ចការអត្រានុកូលដ្ឋានស្ថានទូតចិនប្រចាំនៅកម្ពុជា
២- បទបង្ហាញស្តីពី ប្រពៃណី ទំនៀមទម្លាប់ ការរសើនៅក្នុងប្រទេសកម្ពុជា បង្ហាញដោយ លោកស្រី បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាស្ត្រ និងយែនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យ សភាកម្ពុជា
៣- បទបង្ហាញស្តីពី សុវត្ថិភាព និងការរស់នៅក្នុងប្រទេសកម្ពុជា ដោយលោក លី អ៊ីលិ ជាអ្នកទទួលបន្ទុកគ្រូស្ម័គ្រចិត្តជនជាតិចិននៃមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូភាសាចិន និងភាសាបរទេសនៅក្រសួងអប់រំចិន
៤- បទបង្ហាញស្តីពី ការការពារជំងឺទូទៅក្នុងប្រទេសកម្ពុជា ដោយ លោក ចាង តាអ៊ូ ជាអនុប្រធានក្រុមគ្រូពេទ្យវេជ្ជសាស្ត្រចិនប្រចាំនៅកម្ពុជា
៥- បទបង្ហាញស្តីពី សុវត្ថិភាព និងការរស់នៅក្នុងប្រទេសកម្ពុជា ដែលតំណាងដោយក្រុមហ៊ុន វ័នរ៉ូតគ្រុប និង
៦- បទបង្ហាញស្តីពី ការបង្រៀននិងការរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រូបង្រៀនជនជាតិចិននៅកម្ពុជា។
ក្រៅពីការធ្វើបទបង្ហាញដ៏មានសារៈសំខាន់របស់វាគ្មិន ក៏មានកិច្ចសន្ទនារវាងគ្រូបង្រៀនភាសាចិន និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថាន នោះក៏មានរៀបចំបទបង្ហាញ ការវាស់សម្លៀកបំពាក់ ការរៀបចំកិច្ចសន្យាការងារ និងការរៀបចំប្រមូលលិខិតឆ្លងដែនដើម្បីស្នើសុំការស្នាក់អាស្រ័យរបស់គ្រូជនជាតិនៅកម្ពុជា ព្រមទាំងបានរៀបចំបង្ហាញឱ្យស្គាល់ពីរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ការបែងចែកភារកិច្ចការងារ ព្រមទាំបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថានផងដែរ។
RAC Media
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...