ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំ ៣ប្រទេស (CLV) ក្នុងបរិបទថ្មី»

2018-10-15 05:03:18 ថ្ងៃច័ន្ទ, 15 តុលា 2018, 05:03 AM
post_detail

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំ ៣ប្រទេស(CLV) រួមមាន វៀតណាម-កម្ពុជា-ឡាវ ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងហាឡុង ខេត្តហ្គ័ងនីង សាធារណដ្ឋសង្គមនិយមវៀតណាម។នេះជាលើកទី៧ នៃកម្មវិធីសន្និសីទប្រចាំឆ្នាំដែលវៀតណាមធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីកម្ពុជាកាលពីឆ្នាំមុនដែលបានប្រ ព្រឹត្តិទៅនៅទឹកដីសៀមរាប ព្រះរាជាណាចក្រកម្ពុជា ស្តីពី«ទំនាក់ទំនងកម្ពុជា-ឡាវ-កម្ពុជា៖ប្រវត្តិសាស្ត្រ វប្បធម៌ និង ប្រជាជន»។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា«នេះជាពេលវេលាថ្មីមួយដែលយើងទាំងអស់គ្នាបន្តរួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើងស្របទៅតាមចរន្តប្រែប្រួលនៃនយោបាយតំបន់និងពិភពលោក ជាពិសេស នៅចំពោះមុខការប្រកួតប្រជែងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និង មហាយក្សចិន បដិវត្តន៍ឧស្សាហកម្មទី៤ ការទប់ស្កាត់បញ្ហាភេរវកម្ម ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណតនិងចរាចរណ៍គ្រឿងញៀនឆ្លងដែនជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្តទៀតថា« ខ្ញុំយល់ឃើញថា សន្និសីទនេះជាមជ្ឈមណ្ឌលជួបប្រជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំង បីអាចធ្វើការរួមគ្នាក្នុងបំណង៖ (១).កំណត់បញ្ហាប្រឈមរួមនិងដោយឡែកក្នុងទំនាក់ទំនងរវាងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម, (២).ប្រមូលទស្សនៈ បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្ត្រ ដើម្បីសន្តិភាព សុខដុមភាព និងវិបុលភាពក្នុងប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម, (៣).កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចមាន ដើម្បីដោះស្រាយបញ្ហារួម, (៤).ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ ដែលមានវត្តមានក្នុងសន្និសីទនេះ (៥).លើកកម្ពស់ស្មារតីសន្តិភាពនិងឯកភាពរវាងបណ្តាមនុស្សជាតិ។ (៦). កែប្រែព្រំដែននៃប្រទេសទាំងបី ទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ (៧). យើងកែប្រែប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនប្រទេសទាំងបី ដើម្បីឱ្យក្លាយទៅជាភូមិគំរូមួយ សម្រាប់ប្រជាជនដែលមិនរស់នៅព្រំដែន ដែលពួកគេតែងយល់ថា ព្រំដែនជាកន្លែងរត់ពន្ធមនុស្ស គ្រឿងញៀន និងអាវុធខុសច្បាប់,និង (៨) ។អង្គសន្និសីទបង្ហាញពីការរឹតចំណងវប្បធម៌រវាងប្រទេសយើងទាំងបី ព្រោះថាគ្មានវប្បធម៌ណា ល្អជាងវប្បធ៌មណាទេ វប្បធម៌ប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម គឺពិតជាមានតម្លៃវិសេសវិសាលណាស់មិនអាចកាត់ថ្លៃបាន ទេ។វប្បធម៌បង្ហាញពីអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ បើគ្មានវប្បធម៌ គឺគ្មានជាតិសាសន៍នោះឡើយ។(៩) យើងគួរចាប់ផ្តើមនិយាយអំពីជង្រុកស្រូវរបស់ប្រទេសតាមដងទន្លេមេគង្គដែល មេដឹកនាំរបស់យើងធ្លាប់បានលើកឡើងកន្លងមក យើងនឹងពង្រីកដៃគូបណ្តាប្រទេសដែលរស់នៅតាមដងទន្លេមេគង្គនេះ។

ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានទាញចំណាប់អារម្មណ៍អង្គពិធីទាំងមូលអំពី ប្រសាសន៍របស់ប្រមុខ រដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានរៀបចំឡើងនៅក្រុងហាណូយ កាលពីខែកញ្ញា កន្លងទៅនេះ ដោយបានគូសបញ្ជាក់ សារជាថ្មីម្តងទៀត អំពីការផ្តួចផ្តើមនៃការចងជាសហគមន៍ស្រូវអង្ករនៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីកំណត់ជាយន្តការរួមមួយក្នុងការនាំអង្ករចេញទៅកាន់សហគមន៍អន្តរជាតិ។ ទស្សនទាននៃការបង្កើតសហគមន៍ស្រូវអង្ករនេះ អាចជាប្រយោជន៍យ៉ាងសម្បើមដល់ប្រទេសផលិតស្រូវក្នុងជួយគ្នាទៅវិញទៅមក លើការកំណត់ស្ថិរភាពស្បៀងអាហារនៅក្នុងតំបន់ និងពិភពលោក ព្រោះថាប្រទេសដែលនៅតាមដងទន្លេមេគង្គ ជាប្រទេសដែលផលិតស្រូវអង្ករដូចគ្នា ហើយអ្វីដែលចំឡែកនោះគឺថា យើងជាប្រទេសផលិតស្រូវដូចគ្នា តែបែជាប្រកួតប្រជែងគ្នាឯងទៅវិញ។ក្នុងពិភពលោក គេមាន OPEC និង APEC ចុះហេតុអ្វីយើងមិនបង្កើតឱ្យមាននូវសមាគមនាំអង្ករចេញ(Association of Rice Exporting Countries-AREC)? បញ្ហានេះ ពិតជាទាមទារតួនាទីយ៉ាងសំខាន់របស់អ្នកគិតពីគោលនយោ បាយជាតិឬការពិគ្រោះគ្នារវាងក្រុម THINK TANKS នៃប្រទេសដងទន្លេមេគង្គទាំង៥។អ្វីដែលពិសេសជាងនេះ ក្នុងចំណោមប្រទេសទាំង៥ នៅពេលនេះយើងមាន៣ប្រទេសហើយ ដែលកំពុងមានវត្តមានក្នុងសន្និសីទអន្តរជាតិនាពេលនេះ។

ជាទីបញ្ចប់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ជូនពរដល់អង្គពិធីទាំងមូល ឱ្យមានដំណើរការយ៉ាងរលូនក្នុងការពិភាក្សាលើ ប្រធានបទគោលទាំង៣ខាងលើប្រកបដោយជោគជ័យ និងមានផ្លែផ្កាសម្រាប់អភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងបីកាន់តែរឹងមាំទ្វេឡើង និងសូមជូនពរដល់ឯកឧត្តមប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀត ណាមនិងឡាវ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ទទួលបាននូវសុខភាពល្អ ក្តីស្រឡាញ់ ស្នាមញញឹម ក្តីសង្ឃឹម និងជោគជ័យក្នុងការងារ៕

RAC Media៖ ម៉ៅ សុគន្ធា















អត្ថបទទាក់ទង

RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   Wed, 16,01,2019, 08:46 AM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   Wed, 16,01,2019, 08:29 AM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   Tue, 15,01,2019, 04:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   Mon, 14,01,2019, 04:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   Sat, 12,01,2019, 04:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   Sat, 12,01,2019, 03:32 AM

សេចក្តីប្រកាស