Royal Academy of Cambodia
ជំនឿអរូបិយឬអបិយជំនឿ គឺជាជំនឿ ឥតរូប,មានតែជំនឿមានតែឈ្មោះឬពាក្យហៅ ប៉ុន្តែឥតរូបទេ។ អបិយជំនឿ ដូចគ្នានឹង ពាក្យ អរូបធម៌ឬនាមធម៌ (អ្វីៗដែលមានតែនាមឥតរូប), អរូបនាម (នាមសព្ទដែលឥតរូប ដូចជា ចិត្ត,វិញ្ញាណ,វេទនា,សញ្ញា,សភាព,សេចក្ដី, ចំណង់,បំណង ជាដើម),អរូបព្រហ្ម(ព្រហ្មឥតរូប),អរូបភព (លោកជាទីនៅនៃអរូបព្រហ្ម) ដែរ។
ធម្មជាតិមានទិដ្ឋភាពពីរបែប។ មួយ បែបជាទិដ្ឋភាពមានរូប ដែលមនុស្សអាច ទាក់ ទង ដោយឥន្រ្ទិយរបស់ពួកគេបាន ដូច ជាការ មើលឃើញ, ការយល់ដឹងជាដើម ហើយដែល អាចបង្កបង្កើតបានទៅជាជំនឿរូបី។ ឯទិដ្ឋភាព មួយបែបទៀត ជាទិដ្ឋភាពឥតរូប និងមាន លក្ខណៈ អាថ៌កំបាំងដែលមនុស្សធម្មតាអាច យល់ដឹងបាន ហើយនិងអាថ៌កំបាំងដ៏ក្រៃ លែង ដែលមនុស្សធម្មតា ពិបាកនឹងយល់ ដឹង បានមានតែមនុស្សដែលមានចំណេះដឹង ពិសេសៗប៉ុណ្ណោះ ទើបអាចយល់ដឹងបាន ហើយបានបង្កប ង្កើតទៅជាជំនឿអរូបី ឬអបី ជំនឿ។ ធម្មជាតិអរូបី ឬអបីជំនឿធម្មជាតិ នេះ មានឥទ្ធិពល ឬឬទ្ធានុភាពដ៏មហិមាមកលើ មនុស្សរហូតដល់ធ្វើឱ្យពួកគេមិនមានលទ្ធ ភាពគ្រប់គ្រាន់អាចគ្រប់គ្រងតតាំង ឬកែប្រែ ទៅតាមទំនើងចិត្តរបស់ខ្លួនបានឡើយ។ ប្រការនេះ នាំឱ្យមនុស្សយល់ដោយស្មានៗ ថា បាតុភូតធម្មជាតិដែលកើតមានគ្រប់បែប និង គ្រប់សណ្ឋាន ដូចជា បាតុភូតច័ន្ទ គ្រាស-សូរ្យ គ្រាស, បាតុភូតរញ្ជួយដី, បន្ទុះភ្នំភ្លើង, ទឹក ជំនន់, បាតុភូតផ្គររន្ទះ ជា ដើមនេះ គឺពិតជា បណ្តាលមកពីកម្លាំង អាថ៌កំបាំងដែលបុថុជ្ជន មិនអាចយល់ដឹងបាន។ នេះហើយគឺជា ហេតុ ដែលធ្វើឱ្យមនុស្សគោរព,កោតខ្លាច,និងស្ញប់ ស្ញែង ហើយក៏បង្កើតឱ្យមានការបន់ស្រន់ បួង សួង អង្វលន់តួសុំការសន្តោសប្រណីពីធម្ម ជាតិនោះ។ ធម្មជាតិដ៏អាថ៌កំបាំងនិងដ៏អស្ចារ្យ នេះមនុស្សឱ្យឈ្មោះថា អធិធម្មជាតិ (supernature) ន័យទី១ គឺសំដៅដល់អាទិទេព(God) ឬ ទេព្តា /ទេពធីតា (gods) ដែលជាអ្នក បង្កើតធម្មជាតិ ឡើង រួមទាំងមនុស្សលោកផង; ន័យទី២ សំដៅដល់ ព្រលឹងធម្មជាតិដែលជាម្ចាស់ទឹក ម្ចាស់ដី, វត្ថុស័ក្តិសិទ្ធ អ្នកសច្ចំបង់បទ, ព្រលឹង បុព្វបុរសដែលក្លាយមកជាអារក្ស អ្នកតា ខ្មោច ព្រាយ បិសាចជាដើម។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទស្រាវជ្រាវច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=7
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក និងក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានរៀបចំវេទិកាវិទ្យាសាស្ត...
កាលពីរសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...
កាលពីរសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុ...