Royal Academy of Cambodia
នារសៀល្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យសិក្សាអន្តរជាតិទីក្រុងស៊ាងហៃ ប្រទេសចិន ដោយបានផ្តោតជាសំខាន់លើ៖
១- បន្តកិច្ចសហការសិក្សាក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងផ្នែកបន្ថែមដែលអាចទទួលយកបានទៅវិញទៅមក។
២- ជំរុញ ក្នុងការលើកកម្ពស់កិច្ចសហការកម្មវិធី ការផ្លាស់ប្តូរសាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត ព្រមទាំងសម្ភារៈអប់រំ ការស្រាវជ្រាវ និងពង្រីកដែលសមស្របទៅនឹងផ្នែកនៃកិច្ចសហប្រតិបត្តិការ និង
៣- ការសិក្សាស្រាវជ្រាវ និងការរៀបចំសន្និសីទនិងសិក្ខាសាលារួមគ្នា។
កិច្ចសហប្រតិបត្តិការនេះ បានឈានដល់កិច្ចព្រមព្រៀងរួមគ្នា ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជា រំពឹងទុកថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្ដល់នូវអត្ថប្រយោជន៌វិស័យបណ្ដុះបណ្ដាលនិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាអ្នកសិក្សា ស្រាវជ្រាវ នៃស្ថាប័នទាំងពីរ។
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...