Royal Academy of Cambodia
ថ្លែងនៅក្នុងអង្គសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ កម្ពុជាការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតនាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្គាល់ការលើកឡើងរបស់ ឯកឧត្តម ឯកឧត្តម ហាន ឃ្យុងភីល (Hahn Gyeong Phil), អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃការិយាល័យគោលនយោបាយ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ដែលបានលើកឡើងថា នៅពេលមានសង្រ្គាមបាក់បែកនៅប្រទេសកូរ៉េ កូរ៉េបានយកឈ្នះលើការលំបាក ដោយមានជំនួយពីសហគមន៍អន្តរជាតិ ហើយបានរីកចម្រើនទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកូរ៉េចង់ប្រគល់ជំនួយជូនពិភពលោកវិញនូវអ្វីដែលកូរ៉េបានទទួល ដែលវាជាចក្ខុវិស័យរបស់ប្រទេសកូរ៉េក្នុងនាមជា «ប្រទេសសំខាន់ក្នុងពិភពលោក» ដែលនឹងបំពេញនូវការទទួលខុសត្រូវ និងការរួមចំណែករបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ។
បើតាមទស្សនៈ និងការសិក្សារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថា ការអភិវឌ្ឍក្រោយសង្គ្រាម កម្ពុជាខុសពីកូរ៉េ។ ប្រសិនបើនិយាយពីបញ្ហា សុខសន្តិភាព និងការអភិវឌ្ឍ គឺ ក្រោយពីសង្គ្រាមកូរ៉េ បានបញ្ចប់នៅក្នុងឆ្នាំ១៩៥៣ កូរ៉េបានផ្តើមនិងប្រឹងប្រែងឱ្យមានប្រទេសមានការរីកលូតលាស់ឡើងវិញបានយ៉ាងឆាប់រហ័ស ទំាងសេដ្ឋកិច្ច និងវប្បធម៌ទំាងអស់នោះ គឺដោយសារ ប្រទេសកូរ៉េនៅមានកម្លាំងបញ្ញវន្ត មានស្មារតីសាមក្គីភាព រួបរួមគ្នា។ រីឯ ប្រទេសកម្ពុជាវិញ គឺនៅក្រោយកម្ពុជាបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៧៩ កម្ពុជាជាប្រទេសដែលបានផ្តើមការអភិវឌ្ឍចាប់ផ្ដើមពីចំណុចសូន្យ រីឯបញ្ញវន្តស្ទើរតែទាំងអស់របស់កម្ពុជា ត្រូវបានសម្លាប់ចោលក្នុងរបប ប៉ុល ពត ផងដែរ។ កម្ពុជាក៏បានចាប់ផ្តើមស្តារប្រទេសឡើងវិញ ក្រោមកិច្ចសម្របសម្រួលកម្លាំងដើម្បីសន្តិភាព និងការអភិវឌ្ឍពិតប្រាកដមួយដែលដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋាមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើសពីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ កាន់តែមានភាពល្អប្រសើរឡើង។ ជាពិសេស ក្រោមគោលនយោបាយគំនិតផ្តួចផ្តើមអាស៊ាន-កូរ៉េ ឬ ASEAN-Korea Solidarity (KASI) របស់ឯកឧត្តមប្រធានាធិបតី យុន ស៊ុគយូល (Yoon Seok-Yeol) សាធារណរដ្ឋកូរ៉េនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងតំបន់និយាយជារួម និងជាមួយកម្ពុជានិយាយដោយឡែក ទាំងយន្តការសេដ្ឋកិច្ច នយោបាយ វប្បធម៌និងការងារសិក្សាស្រាវជ្រាវជាដើម។
RAC Media
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានភាសាជាតិ បានបញ្ចប់ការរៀបចំការសិក្សាពី«សទ្ទានុក្រមពាក្យថ្មី» ដែលបង្ហាញពីពាក្យពាក់ព័ន្ធនឹងរុក្ខជាតិ និងពាក្យវប្បធម៌មួយចំនួនដែលមិនទាន់បានបញ្ចូលក្នុង «វចនានុក្រមខ្មែរ» របស់ពុទ្...
យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវ...
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែក...
ការសិក្សាស្រាជ្រាវពីកុលាលភាជន៍ខ្មែរជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះតាមរយៈកុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់បានពីភាពប៉ិនប្រសប់របស់ជនជាតិខ្មែរ...