Royal Academy of Cambodia
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលរៀបចំឡើង ដើម្បីជាការរួមចំណែកដ៏សំខាន់ដែលផ្តល់ឱកាសឱ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៃប្រទេសយើងទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់និងបទពិសោធគ្នាទៅវិញទៅមក ដើម្បីផ្តល់ជាធាតុចូលមួយយ៉ាងសំខាន់ជូនដល់រដ្ឋាភិបាលប្រទេសយើងទាំងពីរ។
កម្មវិធីសិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់៖
១- ឯកឧត្តម បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
២- ឯកឧត្តម Gyeong Phil Hahn, អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចសហប្រតិបត្តការអន្តរជាតិនៃការរិយាល័យគោលនយោបាយរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ
៣- ឯកឧត្តម Na Sang-deok អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា
៤- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Jung Hae Gu ប្រធានក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) (NRC-បទបង្ហាញតាមអនឡាញន៍)
ជាមួយគ្នានេះ ក៏មានការចូលរួមពីវាគ្មិនចំនួន ៩រូប មកពីក្រសួងស្ថាប័ននានា រួមទាំងអ្នកស្រាវជ្រាវក្នុង និងក្រៅប្រទេសដទៃទៀត សរុបចំនួន ១១៧នាក់ ដែលកំពុងមានវត្តមាននៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ។
សូមរំឭកដែរថា កាលពីឆ្នាំ២០១៩កន្លងទៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) និង ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅចំពោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ដោយផ្តើមចេញពីការចុះ MOU កាលពីឆ្នាំ២០១៩ ស្ថាប័នយើងទាំងពីរ បាននិងកំពុងមានសកម្មភាពការងារជាមួយគ្នាជាបន្តបន្ទាប់ និងបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក កម្ពុជា-កូរ៉េ ជាប្រចាំ។
កម្មវិធីនេះ រៀបចំឡើងដោយមានការបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវគម្រោង ODA ដោយ លោកស្រីបណ្ឌិត លី អ៊ឺនស៊ុក (Eunsuk Lee) ប្រធានក្រុមវាយតម្លៃអភិវឌ្ឍន៍ការស្រាវជ្រាវ មកពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ និងដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឈន៍ អគ្គនាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ វាគ្មិន៩រូប ពីបណ្ដាក្រសួងពាក់ព័ន្ធ បានចូលរួមបង្ហាញពីការអនុវត្តគម្រោង ODA នៅកម្ពុជា ក្នុងនោះមាន៖
១- លោក NON Wattanak ប្រធាននាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២- ឯកឧត្តម Im Sour អគ្គលេខាធិការរង នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៣- ឯកឧត្តម SO Victor រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
៤- លោកជំទាវ Yoeu Asikin អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥- ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត OEURNG Chantha អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម
៦- លោក Muong Naroath អនុប្រធាននាយកដ្ឋានផែនការនៃក្រសួងអប់រំ យុវជន និងកីឡា
៧- Moonjung Choi អ្នកតំណាងអង្គការ Korea International Cooperation Agency
៨- Minnie Chey អ្នកតំណាងអង្គការ Economic Development Cooperation Fund
៩- Yonggun Song អ្នកតំណាងអង្គការKorea Foundation for International Healthcare
សូមបញ្ជាក់ដែរថា កម្មវិធីសាលានេះ រៀបចំឡើងទៅបានដោយមានការចូលរួមក្រុមប្រឹក្សាស្រាវជ្រាវថ្នាក់ជាតិសាធារណរដ្ឋកូរ៉េ (NRC) និងឧបត្ថម្ភដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការនិងរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅសាលទន្លេសាប អគារខេមរវិទូ។
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...