ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត (Cambodia-Korea Development Partnership: Navigating the Path for Future Cooperation)

2023-09-15 03:41:29 ថ្ងៃសុក្រ, 15 កញ្ញា 2023, 03:41 AM
post_detail

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលរៀបចំឡើង ដើម្បីជាការរួមចំណែកដ៏សំខាន់ដែលផ្តល់ឱកាសឱ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៃប្រទេសយើងទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់និងបទពិសោធគ្នាទៅវិញទៅមក ដើម្បីផ្តល់ជាធាតុចូលមួយយ៉ាងសំខាន់ជូនដល់រដ្ឋាភិបាលប្រទេសយើងទាំងពីរ។

កម្មវិធីសិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់៖

១- ឯកឧត្តម បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

២- ឯកឧត្តម Gyeong Phil Hahn, អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចសហប្រតិបត្តការអន្តរជាតិនៃការរិយាល័យគោលនយោបាយរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ

៣- ឯកឧត្តម Na Sang-deok អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

៤- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Jung Hae Gu ប្រធានក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) (NRC-បទបង្ហាញតាមអនឡាញន៍)

ជាមួយគ្នានេះ ក៏មានការចូលរួមពីវាគ្មិនចំនួន ៩រូប មកពីក្រសួងស្ថាប័ននានា រួមទាំងអ្នកស្រាវជ្រាវក្នុង និងក្រៅប្រទេសដទៃទៀត សរុបចំនួន ១១៧នាក់ ដែលកំពុងមានវត្តមាននៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ។

សូមរំឭកដែរថា កាលពីឆ្នាំ២០១៩កន្លងទៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) និង ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅចំពោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ដោយផ្តើមចេញពីការចុះ MOU កាលពីឆ្នាំ២០១៩ ស្ថាប័នយើងទាំងពីរ បាននិងកំពុងមានសកម្មភាពការងារជាមួយគ្នាជាបន្តបន្ទាប់ និងបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក កម្ពុជា-កូរ៉េ ជាប្រចាំ។

កម្មវិធីនេះ រៀបចំឡើងដោយមានការបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវគម្រោង ODA ដោយ លោកស្រីបណ្ឌិត លី អ៊ឺនស៊ុក (Eunsuk Lee) ប្រធានក្រុមវាយតម្លៃអភិវឌ្ឍន៍ការស្រាវជ្រាវ មកពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ និងដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឈន៍ អគ្គនាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ វាគ្មិន៩រូប ពីបណ្ដាក្រសួងពាក់ព័ន្ធ បានចូលរួមបង្ហាញពីការអនុវត្តគម្រោង ODA នៅកម្ពុជា ក្នុងនោះមាន៖

១- លោក NON Wattanak ប្រធាននាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២- ឯកឧត្តម Im Sour អគ្គលេខាធិការរង នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

៣- ឯកឧត្តម SO Victor រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន

៤- លោកជំទាវ Yoeu Asikin អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៥- ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត OEURNG Chantha អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម

៦- លោក Muong Naroath អនុប្រធាននាយកដ្ឋានផែនការនៃក្រសួងអប់រំ យុវជន និងកីឡា

៧- Moonjung Choi អ្នកតំណាងអង្គការ Korea International Cooperation Agency

៨- Minnie Chey អ្នកតំណាងអង្គការ Economic Development Cooperation Fund

៩- Yonggun Song អ្នកតំណាងអង្គការKorea Foundation for International Healthcare

សូមបញ្ជាក់ដែរថា កម្មវិធីសាលានេះ រៀបចំឡើងទៅបានដោយមានការចូលរួមក្រុមប្រឹក្សាស្រាវជ្រាវថ្នាក់ជាតិសាធារណរដ្ឋកូរ៉េ (NRC) និងឧបត្ថម្ភដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការនិងរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅសាលទន្លេសាប អគារខេមរវិទូ។


អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស