Royal Academy of Cambodia
កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត តាំង សុខងី បានប្រគល់សៀវភៅ «គោលនយោបាយចិនតែមួយ» ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់តម្កល់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ទុកសម្រាប់អ្នកស្រឡាញ់ការសិក្សា ដែលចង់អានស្វែងយល់បន្ថែម។
ស្របពេលជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បញ្ជាក់ថា សៀវភៅ «គោលនយោបាយចិនតែមួយ One China Policy» នឹងផ្តល់ឱ្យអ្នកអាន បានស្វែងយល់ពីបញ្ហាសំខាន់ចំនួន៣ គឺ ទី១. ប្រវត្តិសាស្ត្រចិនសម័យទំនើប, ទី២. ជម្លោះអន្តរជាតិ, និងទី៣. ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនៅច្រកសមុទ្រតៃវ៉ាន់។
សូមថ្លែងអំណរគុណជូនលោកបណ្ឌិត តាំង សុខងី ដែលបានផ្ដល់នូវប្រភពឯកសារសំខាន់នេះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ ហើយរាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍រាល់អ្នកសិក្សាស្រាវជ្រាវ ដែលចង់រួមចំណែក និងអ្នកចូលចិត្តការអានសៀវភៅ នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់សាលទន្លេសាប អគារខេមរវិទូ (ជាន់ផ្ទាល់ដី) នៃរាជបណ្ឌិត្យសភាកម្ពុជា នៅរៀងរាល់ម៉ោងធ្វើការ។ លោកអ្នក ក៏អាចទាក់ទងដោយផ្ទាល់ទៅកាន់អ្នកនិពន្ធបាន តាមរយៈលេខទូរសព្ទ/តេឡេក្រាម +855 12 379 997 និងតាមរយៈទំព័រហ្វេសប៊ុក Sokngy Taing ។
សូមបញ្ជាក់ថា លោកបណ្ឌិត តាំង សុខងី ជាអតីតអ្នកធ្វើការងារទូត និង បច្ចុប្បន្នជាជំនួយការមេធាវី និងជាគ្រូបង្រៀនច្បាប់អន្តរជាតិផងដែរ។
ទិដ្ឋភាពនិស្សិត នៅសាលអានបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃចុងសប្ដាហ៍
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្...
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បីប្រមូលទិន្ន័យ និង...
ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យ...