ព័ត៌មាន

បណ្ឌិត តាំង សុខងី ប្រគល់សៀវភៅជូនបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ

2023-09-06 07:13:45 ថ្ងៃពុធ, 06 កញ្ញា 2023 ម៉ោង 02:13 PM
អ្នកមើល 344
post_detail

កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត តាំង សុខងី បានប្រគល់សៀវភៅ «គោលនយោបាយចិនតែមួយ» ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់តម្កល់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ទុកសម្រាប់អ្នកស្រឡាញ់ការសិក្សា ដែលចង់អានស្វែងយល់បន្ថែម។

ស្របពេលជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បញ្ជាក់ថា សៀវភៅ «គោលនយោបាយចិនតែមួយ One China Policy» នឹងផ្តល់ឱ្យអ្នកអាន បានស្វែងយល់ពីបញ្ហាសំខាន់ចំនួន៣ គឺ ទី១. ប្រវត្តិសាស្ត្រចិនសម័យទំនើប, ទី២. ជម្លោះអន្តរជាតិ, និងទី៣. ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនៅច្រកសមុទ្រតៃវ៉ាន់។

សូមថ្លែងអំណរគុណជូនលោកបណ្ឌិត តាំង សុខងី ដែលបានផ្ដល់នូវប្រភពឯកសារសំខាន់នេះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ ហើយរាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍រាល់អ្នកសិក្សាស្រាវជ្រាវ ដែលចង់រួមចំណែក និងអ្នកចូលចិត្តការអានសៀវភៅ នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់សាលទន្លេសាប អគារខេមរវិទូ (ជាន់ផ្ទាល់ដី) នៃរាជបណ្ឌិត្យសភាកម្ពុជា នៅរៀងរាល់ម៉ោងធ្វើការ។ លោកអ្នក ក៏អាចទាក់ទងដោយផ្ទាល់ទៅកាន់អ្នកនិពន្ធបាន តាមរយៈលេខទូរសព្ទ/តេឡេក្រាម +855 12 379 997 និងតាមរយៈទំព័រហ្វេសប៊ុក Sokngy Taing

សូមបញ្ជាក់ថា លោកបណ្ឌិត តាំង សុខងី ជាអតីតអ្នកធ្វើការងារទូត និង បច្ចុប្បន្នជាជំនួយការមេធាវី និងជាគ្រូបង្រៀនច្បាប់អន្តរជាតិផងដែរ។ 

ទិដ្ឋភាពនិស្សិត នៅសាលអានបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃចុងសប្ដាហ៍ 

អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស