Royal Academy of Cambodia
ក្រុមកីឡាប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន២គ្រឿងពីព្រឹត្តិការណ៍ការប្រកួត ប៉េតង់កម្រិតពិភពលោក Trophee L'Equipe នៅប្រទេសបារាំង ដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាវាយទោលព្រមទាំងកីឡាការិនី កែ ឡេងនិង អ៊ុក ស្រីមុំ លើវិញ្ញាសាវាយគូនារី។
សូមជម្រាបថា កីឡាការិនី អ៊ុន ស្រីយ៉ា បានយកឈ្នះកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំង ដណ្ដើមបានមេដាយមាសកាលពី ថ្ងៃទី១២ខែតុលា ឆ្នាំ២០១៨ក្រោយពីឈ្នះកីឡាការិនីអ៊ីតាលី ១៣-១និងឈ្នះកីឡាការិនីទុយនេស៊ី ១៣-៦ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ យកឈ្នះកីឡាការិនីថៃដោយពិន្ទុ១៣-៧ ។ចំណែកកីឡាការិនី កែ ឡេង និង អ៊ុក ស្រី មុំ បានចាប់ដៃគ្នាដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ដដែលកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨។មេដាយ មាស នេះ ជាការឈ្នះលើកទី៤របស់ អ្នកស្រី កែ ឡេង ក្នុងព្រឹត្តិការណ៍ ពិភពលោកខណៈដែលកីឡាការិនី អ៊ុក ស្រី មុំ ក៏ធ្លាប់ឈ្នះមេដាយមាសកម្រិតពិភពលោកនេះផងដែរលើវិញ្ញាសា ឯកត្តជន កាលឆ្នាំ២០១៧។
សូមជម្រាបថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៦រូបទៅចូលរួមប្រកួតព្រឹត្តិការណ៍ការប្រកួតប៉េតង់កម្រិត ពិភពលោកនៅបារាំង៕
ប្រភព៖ ខ្លីខ្លី និងរូបថតដោយសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជា
RAC Media | ហេង សុភី
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...