Royal Academy of Cambodia
ស្វ័យភាពនៃគំនិត ដែលយើងបានរកឃើញឬយល់ដឹងតាមរយៈការផ្តោតអារម្មណ៍ ការគិតទៅលើទេសភាពឬទីកន្លែងមួយ គឺជាការបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្ត ការស្រលាញ់ តម្រូវការ និងការឱ្យតម្លៃចំពោះទីកន្លែង(លំហខាងក្នុង) ហើយទីកន្លែងក៏បង្ហាញរូបរាង និងឥទ្ធិពលដោយខ្លួនឯងទៅលើស្មារតី អារម្មណ៍ ការយល់ដឹង និងគំនិតរបស់មនុស្សវិញដែរ (លំហខាងក្រៅ) ។
តាមរយៈវត្ថុវិស័យភាពក្នុងទេសភាពមួយ (វត្ថុរូបវន្តក្នុងលំហ) គេអាចវិភាគ បកស្រាយពី លក្ខណៈនិមិត្តរូបរួម ធាតុបង្គុំក្នុងរចនាសម្ព័ន្ធ ដូចជា សមាសធាតុ ទំហំ រូបរាង ប្រភេទ សណ្ឋានខាងក្នុង-ក្រៅ និងគុណតម្លៃនៃលំហទាក់ទងទៅនឹងចេតនាក្នុងគំនិត (លំហគំនិត) របស់មនុស្ស។
ទស្សនវិជ្ជាខ្មែរអំពីលំហ (ទេសភាពឬទីកន្លែង) បានសបញ្ជាក់ឱ្យឃើញថា ទឹកដីភូមិដ្ឋានរស់នៅរបស់ប្រជាជនខ្មែរ បានឆ្លុះបញ្ចាំងអំពីការប្រើគំនិត ចំណេះដឹង ប្រាជ្ញា គោលបំណងផ្សេងៗ សមត្ថភាពខាងបច្ចេកទេស សកម្មភាពអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ទំនាក់ទំនងរបស់មនុស្សចំពោះភាពសំខាន់របស់ទេសភាពឬទីកន្លែងក្នុងបរិបទ ជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី អក្សរសិល្ប៍ ប្រវត្តិសាស្រ្ត វប្បធម៌ សេដ្ឋកិច្ច ច្បាប់ នយោបាយ សង្គមកិច្ច… ហើយមានការវិវត្តទៅតាមសម័យកាលផងដែរ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀតាមយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=7
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...