ព័ត៌មាន

គុណប្រយោជន៍និងបញ្ហាប្រឈមក្នុងការប្រើវិធីសាស្រ្តបង្រៀនបែបចម្រុះ(Blended Learning)ដើម្បីបង្រៀននិងរៀនភាសាអង់គ្លេស ដោយ៖ លោក ឆោម ជុំរ៉ុង- មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

2023-08-30 08:14:50 ថ្ងៃពុធ, 30 សីហា 2023 ម៉ោង 03:14 PM
អ្នកមើល 4318
post_detail

ឯកសារនេះមានគោលបំណងបង្ហាញដល់អ្នកអប់រំនិងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ជាពិសេសគ្រូបង្រៀនភាសា​អង់គ្លេសដើម្បីបន្ថែមការយល់ដឹងស៊ីជម្រៅលើវិធីសាស្រ្តបង្រៀនបែបចម្រុះដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១នេះថាអាចយកមកអនុវត្តក្នុងថ្នាក់រៀនរបស់ខ្លួនដែរឬអត់។ ការសិក្សានេះធ្វើឡើងដោយធ្វើសំយោគបណ្ណា ល័យសាស្រ្តលើការសិក្សាស្រាវជ្រាវនានា ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្រៀនបែបចម្រុះក្នុងការបង្រៀននិងរៀនភាសាអង់ គ្លេស។ យោងតាមលទ្ធផលយើងអាចមើលឃើញថាទាំងគ្រូបង្រៀននិងសិស្សានុសិស្សភាគច្រើនមានទស្សនៈនិងឥរិយាបថវិជ្ជមានចំពោះការបង្រៀននិងការរៀនភាសាអង់គ្លេសក្នុងថ្នាក់រៀន ដែលប្រើប្រាស់វិធីសាស្រ្តបង្រៀនបែបចម្រុះដែលផ្តល់នូវគុណសម្បត្តិជាច្រើន ដូចជាអភិវឌ្ឍស្វយ័តភាពរបស់អ្នករៀនសូត្រ ផ្តល់ការគាំទ្រភាសាជាលក្ខណៈបុគ្គល លើកកម្ពស់ការរៀនលក្ខណៈសហប្រតិបត្តិការ បង្កើនអន្តរកម្មនិងការចូលរួមរៀនសូត្ររបស់សិស្ស ផ្តល់ឱកាសអនុវត្តន៍ច្រើននៅក្រៅថ្នាក់រៀន ធ្វើឱ្យជំនាញភាសារបស់សិស្សប្រសើរឡើង មានប្រសិទ្ធភាពលើការចំណាយ និងសន្សំសំចៃពេលវេលា។ វិធីសាស្រ្តនេះក៏មានបញ្ហាប្រឈមមួយចំនួនសម្រាប់គ្រូបង្រៀននិងសិស្សដូចជាការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា គម្លាតចំណេះដឹងផ្នែកបច្ចេកវិទ្យា បន្ទុកការងាររៀបចំមេរៀនច្រើនសម្រាប់គ្រូបង្រៀន ទំនួលខុសត្រូវច្រើនសម្រាប់ការរៀនដោយស្វយ័តរបស់សិស្ស និងកង្វះខាតគាំទ្រសម្រាប់សិស្សជាដើម។ ដូច្នេះលទ្ធផលនេះអាចបង្ហាញថាអ្នកអប់រំនិងអ្នករៀបចំកម្មវិធីសិក្សា ជាពិសេសគ្រូបង្រៀនគួរអនុវត្តវិធីសាស្រ្តបង្រៀនបែបចម្រុះសម្រាប់ការបង្រៀននិងរៀនភាសាអង់គ្លេស ក៏ដូចជាមុខវិជ្ជាដទៃទៀតដោយសារគុណសម្បត្តិដ៏លើសលុបរបស់វិធីសាស្រ្តនេះ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម​៖

https://rac.gov.kh/researchs-categories/9/researchs#main-container





អត្ថបទទាក់ទង

ឯកឧត្ដម ទេព ងន ទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត»

ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៦ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា...

2020-07-24 09:44:55   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 04:44 PM
ឯកឧត្ដម ស៊ឹម កា ទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលបណ្ឌិត»

ឯកឧត្ដម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភាដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ...

2020-07-24 09:33:27   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 04:33 PM
ឥស្សរជនជាតិ ចំនួន ៥រូប ទទួលបានគោរមងារជា«បណ្ឌិតសភាចារ្យ»

ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការតែងតាំងសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរ...

2020-07-24 07:58:07   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 02:58 PM
កម្មវិធីកិច្ចពិភាក្សាតុមូល នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ!

ដោយមានកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីតុមូលមួយនៅរសៀលម៉ោង១៥:០០នាទី ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលមរតកសិល្បៈខ្មែរ ក្រោមប្រធានបទ៖ «តើអ្វីជាសារប្...

2020-07-24 02:47:15   ថ្ងៃសុក្រ, 24 កក្កដា 2020 ម៉ោង 09:47 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកអគ្គរាជទូតថៃ ឯកឧត្តម Panyarak Poolthup ឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា»

ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញន...

2020-07-23 10:03:07   ថ្ងៃព្រហស្បតិ៍, 23 កក្កដា 2020 ម៉ោង 05:03 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...

2020-07-23 05:06:53   ថ្ងៃព្រហស្បតិ៍, 23 កក្កដា 2020 ម៉ោង 12:06 PM

សេចក្តីប្រកាស