Royal Academy of Cambodia
មត្តេយ្យសិក្សា ជាគ្រឹះសំខាន់បំផុតរបស់កុមារក្នុងការប្រឈមនឹងពិភពខាងក្រៅ បន្ទាប់ពីការអប់រំបង្ហាត់បង្រៀនរបស់ឪពុកម្ដាយនៅតាមផ្ទះរបស់ពួកគេ។ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស មិនគួរមើលរំលងការសិក្សានៅមត្តេយ្យសិក្សានោះទេ ព្រោះថ្នាក់ មត្តេយ្យ គឺជាកម្រិតដំបូងក្នុងជីវិតសិក្សារបស់មនុស្សយើងម្នាក់ៗ។ ពេលចម្រើនវ័យ ការអប់រំក៏ត្រូវឆ្លើយតបតាមអាយុកាលដែរ។កុមារតូចដែលកើតមកដល់អាយុក្រោម៦ឆ្នាំ តែងមានការអភិវឌ្ឍលើផ្នែករាងកាយនិងស្មារតីដែលជាតម្រូវការចាំបាច់សម្រាប់កុមារ។ការលូតលាស់ទាំងនេះ តែងមានឥទ្ធិពលគ្នាទៅវិញទៅមក។
កម្មវិធីអប់រំកុមារតូច គឺជាកម្មវិធីសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ ហើយកុមារទទួលបាននូវសមត្ថភាពពេញលេញ ទាំងរាងកាយ ផ្លូវចិត្ត ស្មារតីសាមគ្គីភាព ជាពិសេសសមត្ថភាពពិចារណាដោះស្រាយបញ្ហា ស្មារតីស្រឡាញ់បរិស្ថាន និងការចូលចិត្តរបស់កុមារ ពិសេសជាងនេះទៀត មូលដ្ឋានគ្រឹះ ធ្វើឱ្យពួកគេក្លាយជាពលរដ្ឋពេញលេញ និងជាពលរដ្ឋប្រកប ដោយការទទួលខុសត្រូវខ្ពស់។ កុមារគ្រប់រូប មានសិទ្ធិទទួលបានការគាំទ្រពីឪពុកម្ដាយ និងសហគមន៍ របស់ពួកគេ ដើម្បីទទួលបានការរីកលូតលាស់រូបរាងកាយ ទទួលបានការសិក្សា និងមានការអភិវឌ្ឍបញ្ញាស្មារតីមុនដល់អាយុចូលសាលា ហើយពេលពួកគេដល់អាយុចូលរៀន ពួកគេត្រូវទទួលបានការសិក្សាតាមរយ´:គ្រូបង្រៀននិងមិត្តរួមថ្នាក់។ ម្យ៉ាងទៀត កុមារគ្រប់រូបទទួលបានការលូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញា និងស្មារតី ដោយគ្មានអំពើហិង្សាគ្រប់ទម្រង់ ដើម្បីឱ្យក្លាយជាធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ប្រទេសប្រកបដោយ ចីរភាព។
ដូចនេះ ការអប់រំចាប់ផ្ដើមពីកុមារតូច ជាការអប់រំដែលមានសារ:សំខាន់បំផុតក្នុងការបណ្ដុះស្មារតីជាមូលដ្ឋាននៃការបង្កើតចរិតលក្ខណ:មនុស្សពេញលេញ។
នៅក្នុងចំណុចនេះ យើងឃើញថាមត្តេយ្យសិក្សា គឺផ្សារភ្ជាប់នឹងកុមារតូចដែរ ។ដូចនេះ មុននឹងលើកពីនិយមន័យសាលាមត្ដេយ្យឬមត្ដេយ្យសិក្សា យើងត្រូវស្វែងយល់ពីន័យ«ការអប់រំកុមារតូច»ដែរ។
តើការអប់រំកុមារតូច ជាអ្វី?...
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=7
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...
ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្...