Royal Academy of Cambodia
ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំនួបពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យសៀងហៃ
នៅក្នុងឱកាសជំនួបទ្វេភាគីពីរដោយឡែកជាមួយនឹងតំណាងពីសាកលវិទ្យាល័យសៀងហៃ និងតំណាងពីសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំង ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើកិច្ចការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចការផ្លាស់ប្ដូរធនមនុស្ស ភាសា និងវប្បធម៌ តាមរយៈសកម្មភាពអប់រំភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជបណ្ឌិត្យសភាកម្ពុជា តែងយកចិត្តទុកដាក់ចំពោះកិច្ចពិភាក្សាស្រាវជ្រាវ ការផ្លាស់ប្ដូរភាសានិងវប្បធម៌កម្ពុជា-ចិន ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្លាស់ប្ដូរសកម្មភាពយុវជនកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការនានា ក្នុងគោលបំណងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន តាមរយៈវិស័យអប់រំភាសាចិននៅកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញបំពេញភារកិច្ចនៅប្រទេសចិន តបតាមការអញ្ជើញពីសាកលវិទ្យាល័យគួយចូវ ចូលរួមជាគណៈអធិបតីបើកកម្មវិធីវេទិកាវិទ្យាសាស្ត្រ ស្តីពី«ការអប់រំភាសាចិនអន្តរជាតិ» ក្នុងសប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ាន ឆ្នាំ២០២៣ នៅខេត្តគួយចូវ ប្រទេសចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣៕
ឯកឧត្ដម យង់ ពៅ ពិភាក្សាការងារជាមួយតំណាងពីសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំង (រូបខាងលើ) និងរូបថតអនុស្សាវរិយ៍ជាមួយតំណាងសាកលវិទ្យាល័យសៀងហៃ (រូបខាងក្រោម)
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...
RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news.