Royal Academy of Cambodia
ថ្លែងសុន្ទករថាបើកវេទិកាវិទ្យាសាស្ត្រ ក្នុងសប្ដាហ៍ផ្លាស់ប្ដូរការអប់រំ ចិន-អាស៊ាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពីខេត្តគួយចូវ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំគម្រប់ខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយក៏ជា “ឆ្នាំមិត្តភាពកម្ពុជា-ចិន”។ ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ កម្ពុជា ចិនបានរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលកិច្ចសហប្រតិបត្តិការនេះ គឺជាការសហការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន ជាមួយនឹងប្រជាជន ហើយភាគីទាំងសងខាងក៏បានបង្ហាញពីឆន្ទៈគាំទ្រការបង្រៀនភាសាចិនក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្ដមបណ្ឌិត អគ្គលេខាធិការ បានបន្ថែមថា ដើម្បីឆ្លើយតបនិងរួមចំណែកអនុវត្តក្នុងកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” កម្ពុជា-ចិន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ចិន ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវាកម្មអប់រំភាសាចិន និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ គឺកម្ពុជា-ចិន នៅតាមក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនជាច្រើន។ សកម្មភាពទាំងនេះ ស្របនឹងគោលការណ៍របស់រាជរដ្ឋាភិបាលដែលតែងជំរុញលើកទឹកចិត្តបន្ថែមលើការសិក្សាភាសាចិន រហូតឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការអប់រំភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។
សូមបញ្ជាក់ដែរថា វេទិកាវិទ្យាសាស្រ្តស្តីពី “ការអប់រំភាសាចិនអន្តរជាតិ” ក្នុងសប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ាន ឆ្នាំ២០២៣ រៀបចំឡើងដោយសាកលវិទ្យាល័យកួយចូវ ប្រទេសចិន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ាន គឺជាគំរូនៃកិច្ចសហប្រតិបត្តិការការផ្លាស់ប្តូរលើវិស័យអប់រំរវាងប្រទេសចិននិងអាស៊ាន ដែលបានរៀបចំឡើងអស់រយៈពេល១៥ឆ្នាំមកហើយ៕
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...
ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...