Royal Academy of Cambodia
កាលពីថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារនៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីចុះពិនិត្យគម្រោងស្តីពីការប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដែលបានដាក់ឱ្យប្រើប្រាស់នៅវិទ្យាល័យកំបូល។ វិទ្យាល័យកំបូល មានសិស្សសរុបចំនួន ២១២១នាក់ និងស្រី ចំនួន ១០១៩នាក់ បុគ្គលិក ៦៦នាក់ ស្រី ចំនួន ២៧នាក់ ស្ថិតនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គម្រោងសិក្សាស្តីពីការប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ បានចាប់ផ្តើមអនុវត្តន៍កាលពីថ្ងៃទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ គឺមានចំណុះបរិមាណស្តុកទឹកភ្លៀង ចំនួន ២០ ម៉ែត្រគូប។ គម្រោងនេះ បានឧបត្ថម្ភ មូលនិធិ កិច្ចសហប្រតិបត្តិការមេគង្គកូរ៉េ (Mekong Korea Cooperation Fund (MKCF) តាមរយៈសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយ លោកសាស្រ្តាចារ្យ ម៉ូយ៉ុងហាន។
លទ្ធផលជាច្រើន តាមរយៈកម្មវិធីនៃការចុះពិនិត្យគម្រោងនោះ បានបង្ហាញថា៖ ក្នុងមួយខែអាចប្រើប្រាស់ទឹកអស់ប្រមាណជាង៥ ម៉ែត្រគីប(m3) គឺអាចធ្វើឱ្យសិស្សានុសិស្ស និងបុគ្គលិកសិក្សាបានប្រើប្រាស់ទឹកសម្រាប់បរិភោគដោយមិនគិតថ្លៃ។ ក្នុងនោះ លោកសាស្រ្តាចារ្យ ម៉ុយ៉ុងហាន ក៏បានវាយតម្លៃខ្ពស់ទៅលើគុណភាពរបស់ទឹក បន្ទាប់ពីបានយកសំណាកទឹកទៅវិភាគនៅមន្ទីរពិសោធន៍ (RDI Cambodia)ផងដែរ។
សកម្មភាពនៃការដាក់ឱ្យប្រើប្រាស់ទឹកសម្រាប់បរិភោគនេះក៏ត្រូវបានទទួលស្គាល់នៅអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក នៃសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៣ - ២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ បន្ថែមលើសពីនោះ លោក ប្រធានក្រុមហ៊ុន ប៊ូយ៉ុង ហៅស៊ីង ខូ អិលធីឌី (Booyoung Housing Co.,LTD) ក៏មានចំណាប់អារម្មណ៍ចំពោះវិធីសាស្រ្តថ្មី នៅក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាក្នុងស្រុក របស់លោកសាស្រ្តាចារ្យ ម៉ូយ៉ងហាន ដែលបានអនុវត្តន៍នៅវិទ្យាល័យកំបូល។
ដោយឡែក ឯកឧត្តមបណ្ឌិត យង់ ពៅ បានបង្ហាញពីការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់លោកសាស្រ្តាចារ្យ និងបានជម្រុញការលើកទឹកចិត្តចំពោះ លោកសាស្រ្តាចារ្យ ម៉ុយ៉ុងហាន និងលោកប្រធានក្រុមហ៊ុន ប៊ូយ៉ុង ឱ្យជួយបន្តការគាំទ្រ ទៅតាមសាលាផ្សេងៗទៀត ព្រមទាំងបានផ្តាំផ្ញើរទៅកាន់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សឱ្យមានការយកចិត្តទុកដាក់ថែរទាំសម្ភារៈដែលបានបំពាក់ឱ្យបានល្អ។ ឯកឧត្តមបណ្ឌិតបានលើកឡើងនូវពាក្យស្លោក ថា៖ មានទឹក គឺមានជីវិត វាស្រដៀងនឹងពាក្យថា មានទឹកគឺមានត្រី (ពាក្យទំនៀមខ្មែរ)។
គួរំលឹកផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណៈរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៩ និង បានអនុវត្តគម្រោងទី១ ក្នុងឆ្នាំ២០២២ និងគម្រោងបន្តទៅសាលាផ្សេងទៀតនៅជាយទីក្រុងភ្នំពេញ៕
------------------
RAC Media
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)អត្តពលិកឆ្នើម ឈុ...
កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...
(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើម នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងកា...
(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើមជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្ន...