Royal Academy of Cambodia
ស្រែអំពិល គឺជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំឈើទាល ស្រុកគៀនស្វាយ ខេត្ត កណ្តាល ហើយក៏ជាភូមិមួយបន្សល់ទុកគ្រឹះប្រាសាទយ៉ាងច្រើន ដែលនៅរាយពាសពេញបរិវេណនៃតំបន់ទាំងមូល ព្រមទាំងបំណែកកុលាលភាជន៍ ជាច្រើននៅរាយប៉ាយតាមទីទួលដែលអាចជាទិន្នន័យសម្រាប់សិក្សាស្រាវជ្រាវពីបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្ត្រ នៅតំបន់នោះ។
ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង គឺជាពេលចាប់ផ្តើមក្នុងការស្រាវ ជ្រាវតំបូងទាក់ទងទៅនឹងវិស័យបុរាណវត្ថុវិទ្យា។ អ្នកស្រាវជ្រាវជនជាតិបារាំងជាច្រើនបានសិក្សាកត់ត្រា និងឱ្យ ចំណាត់ថ្នាក់ដល់វត្ថុសិល្បៈ ស្ថានីយបុរាណវត្ថុវិទ្យា សិលាចារឹក ពិសេសប្រាង្គប្រាសាទ ចូលក្នុងបញ្ជីសារពើភ័ណ្ឌ ដូចជាលោក Lunet de Lajonquière, លោក E. Aymonier, លោក George Cœdès, លោក Henri Parmentier, លោក Jacque du Marçai, លោក Henri Marchal, លោក Phillipe Sterme...ជាដើម។
ដោយឡែកតំបន់ស្រែអំពិល ពុំទាន់ត្រូវបានទទួលការចាប់អារម្មណ៍ និងធ្វើការសិក្សាស្រាវជ្រាវណាមួយ ឱ្យមានលក្ខណះល្អិតល្អន់ និងស៊ីជម្រៅគួរឱ្យកត់សម្គាល់នៅឡើយ។ ការសិក្សាខ្លះៗដែលធ្វើឡើងរួមមាន ការសិក្សា និងបកប្រែសិលាចារឹកមួយយកមកពីស្រែអំពិល ដោយអ្នកស្រាវជ្រាវជនជាតិបារាំង លោក George Cœdès។ លោក Lunet de Lajonquière និង លោក E. Aymonier បានធ្វើការសិក្សាវែកញែកពី សិលាចារឹកស្រែអំពិលដែលចុះក្នុងលេខបញ្ជីគឺ K.៧៧។ លោក Robert Dalet បានចូលរួមសិក្សាអំពីគ្រែទេសនៅ វត្តស្រែអំពិល។ ក្រោយមក មានបុរាណវត្ថុវិទូខ្មែរមួយចំនួនដូចជា សាស្ត្រាចារ្យ សឺន ស៊ូប៊ែរ្តិ៍ បានសិក្សាបន្ត ដោយរៀបរាប់អំពីរចនាបថនៃវត្ថុសិល្បៈដែលប្រមូលបានពីតំបន់ស្រែអំពិល។ លោកសាស្ត្រាចារ្យ អាំង ជូលាន បានសិក្សា ស្រាវជ្រាវអំពីរឿងព្រះគោព្រះកែវ ដែលទាក់ទងនឹងតំបន់ស្រែអំពិល។ ចំណែកលោក ព្រាប ចាន់ម៉ារ៉ា ក៏បានរួមចំណែកសិក្សា បង្ហាញពីតំបន់ប្រវត្តិសាស្ត្រមួយត្រូវបានទុកចោលគ្មានការសិក្សាស្រាវជ្រាវ។ ថ្វីត្បិតការ សិក្សាស្រាវជ្រាវលើរមណីយដ្ឋានស្រែអំពិលកន្លងមក មានទ្រង់ទ្រាយតូច តែអាចជាប្រភពទិន្នន័យមួយសម្រាប់ ជាជំនួយដល់ការសិក្សាស្រាវជ្រាវពីអាយុកាលស្ថានីយ នេះ។ ឆ្នាំ២០០៣ លោក ផុន ជាកុសល បានលើកយកប្រធានបទ “បុរាណដ្ឋានស្រែអំពិល” មកធ្វើការសិក្សាដើម្បី បញ្ចប់ថ្នាក់ បរិញ្ញាបត្រ័បុរាណវិទ្យារបស់លោក។ មួយឆ្នាំបន្ទាប់ទៀត ដោយមានជំនយួឧបត្ថម្ភរបស់ក្រុមហ៊ុនរថយន្តហ្វត (Ford Motor Company) លោក ផុន ជាកុសល បានធ្វើការសិក្សាចុះផ្ទាល់ដល់ទីកន្លែងដើម្បីគូរផែនទីស្ថានីយបុរាណវត្ថុវិទ្យា។ នៅឆ្នាំ២០០៦ និង២០០៧ ការងារនេះត្រូវបានធ្វើការសិក្សាបន្តទៀត ដោយអ្នកសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យាមួយក្រុមដឹកនាំដោយលោក ផុន កសិកា ដោយបានទទួលការឧបត្ថម្ភពីមជ្ឈមណ្ឌលខេមរសិក្សា (Center for Khmer Studies) រយៈ ពេលពីរឆ្នាំ ដើម្បីសាងសង់សារមន្ទីរ និងកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=6
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...
ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...