Royal Academy of Cambodia
ការសិក្សាស្រាវជ្រាវ បានចាប់ផ្តើមនៅដើមសតវត្សទី២០ ដោយមានអ្នកប្រាជ្ញជនជាតិបារាំបានសិក្សាចុះបញ្ជីប្រាសាទ ទូទាំងប្រទេសកម្ពុជា រួមមានលោក Lunet De Lajonquière លោក Etienne Aymonier និងលោក Bernard Phillipes Grossllier ជាដើម។ នាពេលថ្មីៗនេះ មន្រ្តីជំនាញបុរាណវត្ថុវិទ្យានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមសហការណ៍ជាមួយស្ថាប័នអន្តរជាតិមួយចំនួនកំពុងសិក្សានិងចុះបញ្ជីប្រាសាទ និងស្ថានីយបុរាណក្នុងបញ្ជីបេតិកភណ្ឌជាតិ។ ទោះជាយ៉ាងនេះហើយក្តី នៅមានប្រាសាទមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាពុំទាន់បានចុះបញ្ជីនៅឡើយទេ ដោយសារនៅពេលនោះប្រាសាទទាំងនោះស្ថិតក្នុងព្រៃជ្រៅ អ្នកស្រាវជ្រាវមិនអាចចូលដល់។ ក្រោយមកទៀត ប្រទេសកម្ពុជាត្រូវអូសបន្លាយដោយសង្រ្គាមរាំរ៉ៃ ធ្វើឲ្យដំណើរការស្រាវជ្រាវ និងចុះបញ្ជីត្រូវអាក់ ខាន ដូច្នេះហើយបានជាមានប្រាសាទមួយចំនួននៅមិនទាន់មានការសិក្សា និងចុះបញ្ជីនៅឡើយតួយ៉ាងប្រាសាទដែលមានព្រៃក្រាស់ស្ថិតនៅតាមជួរភ្នំដងរ៉ែកជាដើម។
ប្រាសាទត្រពាំងប្រាសាទ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ គឺស្ថិតនៅតាមបណ្ដោយជួរភ្នំដងរ៉ែក។ ស្រុកត្រពាំងប្រាសាទមានព្រំប្រទល់ខាងត្បូងជាប់ខេត្ដសៀមរាប ខាងកើតជាប់ខេត្ដព្រះវិហារ ខាងជើងជាប់ព្រំដែនប្រទេសសៀម និងខាងលិចជាប់ស្រុកអន្លុងវែងនៃខេត្ដឧត្ដរមានជ័យ ដែលមានផ្ទៃដីសរុប៣២៦៥២ហិចតា (National Committee for Sub-National Democratic Development (NCDD), 2009)។ ទឹកដីដែលគ្របដណ្ដប់ដោយព្រៃឈើក្រាស់មិនមានការតាំងទីរបស់ប្រជាជនច្រើនដូចនៅតំបន់ទំនាបកណ្ដាលនោះ មានវត្តមានប្រាសាទបុរាណ ដែលបច្ចុប្បន្នបានក្លាយជាទីតាំងផ្ដល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវស្វែងយល់ពីវប្បធម៌ និងអារ្យធម៌នៅសម័យបុរាណ។
ប្រាសាទត្រពាំងប្រាសាទជាបណ្ដុំប្រាសាទពីរ ខណ្ឌ័ដាច់ដោយផ្លូវលំមួយខ្សែផ្ជាប់ពីវត្ដត្រពាំងប្រាសាទ ទៅទីប្រជុំជន។ តាមរយៈការសិក្សាសង្កេតរយៈពេលខ្លី ប្រាសាទទាំងពីរកសាងក្នុងរជ្ជកាលខុសគ្នា។ ទោះបី ប្រាសាទទាំងពីរកសាងក្នុងពេលខុសគ្នា ប៉ុន្តែគឺក្នុងសម័យអង្គរដូចគ្នា។ យើងសន្មតហៅឈ្មោះប្រាសាទទាំងពីរ គឺប្រាសាទខាងជើងផ្លូវ និងប្រាសាទខាងត្បូងផ្លូវ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=6
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ...