ព័ត៌មាន

គុណសម្បត្តិនិងគុណវិបត្តិក្នុងការប្រើវិធីសាស្រ្តបង្រៀនបញ្ច្រាស់ (Flipped Classroom))​ក្នុងការបង្រៀននិងរៀនភាសាអង់គ្លេស ដោយ៖ លោក ឆោម ជុំរ៉ុង- លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

2023-08-02 10:26:36 ថ្ងៃពុធ, 02 សីហា 2023, 10:26 AM
post_detail

ឯកសារនេះមានគោលបំណងបង្ហាញអំពីផលប្រយោជន៍និងបញ្ហាប្រឈម នៅក្នុងការប្រើវិធីសាស្រ្តបង្រៀន បញ្ច្រាស់ដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១ ដើម្បីបង្រៀនភាសាអង់គ្លេសជាភាសាបរទេសឬជាភាសាទីពីរ។ តាមរយៈការធ្វើសំយោគបណ្ណាល័យសាស្រ្តពីអត្ថបទស្រាវជ្រាវជាច្រើនបានបង្ហាញថាវិធីសាស្រ្តបង្រៀន បញ្រ្ចាស់មានគុណសម្បត្តិខ្លាំងជាងគុណវិបត្តិសម្រាប់ការបង្រៀននិងការរៀនភាសាអង់គ្លេស ដូចជាលើកកម្ពស់ការរៀនជាលក្ខណៈបុគ្គល ការរៀនដោយសកម្ម មានភាពបត់បែន និងផ្តល់ឱកាសពិភាក្សាបានច្រើននិងការគ្រប់គ្រប់ពេលវេលាបានល្អប្រសើរ។ ទោះបីជាមានផលវិជ្ជមានច្រើនយ៉ាងណាក្តី វិធីសាស្រ្តបង្រៀនបញ្រ្ចាស់ក៏បង្កបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការបច្ចេកវិទ្យា ទំនួលខុសត្រូវខ្ពស់របស់សិស្ស និងពេលវេលារៀបចំមេរៀនរបស់គ្រូបង្រៀនផងដែរ។ ដូច្នេះលទ្ធផលពីការធ្វើសំយោគបណ្ណាល័យសាស្រ្តនេះអាចផ្តល់ជាធាតុចូលដែលមានសារៈសំខាន់យ៉ាងខ្លាំងដល់គ្រូបង្រៀនឬអ្នកអប់រំនានាដើម្បីទទួលបានការយល់ដឹងបន្ថែមឱ្យកាន់តែស៊ីជម្រៅ ដើម្បីពិចារណាអនុវត្តវិធីសាស្រ្តបង្រៀនបែប បញ្រ្ចាស់នេះលើការសិក្សារបស់សិស្សនិងនិស្សិតរបស់ខ្លួន។ 

សូមចូលអាន​ខ្លឹមសារលម្អិត និងមានឯកសារច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/18/researchs?page=2

 

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស