Royal Academy of Cambodia
លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
សៀវភៅទាំងនោះរួមមាន៖
១- ការគ្រប់គ្រងសេវា
២- ការគ្រប់គ្រងដឹកនាំ ស្ថាប័ន/ អង្គភាព, ភាគ១
៣- ការគ្រប់គ្រងដឹកនាំ ស្ថាប័ន/ អង្គភាព, ភាគ២
៤- ការគ្រប់គ្រងយុទ្ធសាស្ត្រ
៥- ភាពជាអ្នកដឹកនាំ៖ គំនិត ចក្ខុវិស័យ, សៀវភៅ ១
៦- ភាពជាអ្នកដឹកនាំ៖ ឥទ្ធិពល និងអំណាច, សៀវភៅ ២
៧- មាគ៌ាដើម្បីឧត្តមភាព,...សៀវភៅ ៣
៨- សិល្បៈទំនាក់ទំនង និងបដិសណ្ឋារកិច្ច និង
៩- ទេសចរណ៍កម្ពុជា៖ ចក្ខុវិស័យ និងយុទ្ធសាស្ត្រ។
បន្ទាប់ពីទទួលបានសៀវភៅទាំងនោះ ក្នុងនាម លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហេង វីរិទ្ធិ ក៏បាននាំយកសៀវភៅចំនួន២៧ក្បាល មាន៩មុខដើម្បីប្រគល់ជូនដល់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
សូមជម្រាបជូនសាធារណជនដែលចាប់អារម្មណ៍ចង់អាន អាចអញ្ជើញទាក់ទងខាងបណ្ណាល័យ ដើម្បីសិក្សាស្វែងយល់ពីសៀវភៅអស់ខាងលើ ដោយមេត្រីភាព។
សូមអរគុណ។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...