Royal Academy of Cambodia
ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្គាប់។ ជាធម្មតាមនុស្សទាំងពីរប្រភេទនេះតែងរស់នៅជាមួយគ្នា មានទំនាក់ទំនងគ្នា ក្រោមកិច្ចសន្យាសង្គមមួយច្បាស់លាស់។ ដោយឡែក បើគេនិយាយពីបរិមាណវិញ ក៏យ៉ាងនេះដែរ មនុស្សចាប់ពីបីនាក់ឡើងទៅជាក្រឹត្យក្រមត្រូវមានមនុស្សម្នាក់ធ្វើជាមេដឹកនាំ អាស្រ័យទៅលើការស្រុះស្រួលគ្នារបស់អ្នករស់នៅក្នុង ក្រុម។ ដូច្នេះ ទាក់ទងទៅនឹងបញ្ហាមេដឹកនាំ សំណួរអាចចោទសួរឡើងថា តើមេដឹកនាំជានរណា? មានលក្ខណៈវិនិច្ឆ័យបែបណា? មានអ្វីខ្លះទៅជាមុខងារ? ហើយមាននិន្នាការនយោបាយបែបណា? តើកត្ដាអ្វីខ្លះដែល ជម្រុញឱ្យមនុស្សក្លាយទៅជាមេដឹកនាំបាន? ខាងក្រោមនេះគឺជាចម្លើយ ឆ្លើយតបទៅនឹងសំណួរដែលបានចោទឡើងខាងលើ។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទស្រាវជ្រាវច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...