Royal Academy of Cambodia
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលមូស្គូ (Moscow) បានប្រកាសចាត់វិធានការប្រឆាំងភេរវកម្មដោយបានហាមមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះឡើយ ក្រោយពេល ក្រុមទាហានស៊ីឈ្នួល វ៉ាក់ណែ (Wagner) បានលើកទ័ពចេញពីទឹកដីអ៊ុយក្រែន រួចបែរចុងកាណុងតម្រង់ឆ្ពោះទៅកាន់ទីក្រុង Moscow។ ការណ៍នេះ នាំឱ្យពិភពលោក ពិសេសអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិហាក់មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងមានការចោទសួរយ៉ាងខ្លាំងពីសំណាក់សាធារណជន អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ក៏ដូចជាក្នុងស្រទាប់អ្នកសិក្សាស្រាវជ្រាវ ព្រោះថាក្រុមទាហានស៊ីឈ្នួលWagner គឺជាដៃគូប្រយុទ្ធដ៏សំខាន់របស់កងទ័ពរុស្ស៊ីនៅក្នុងសមរភូមិអ៊ុយក្រែននេះ ហើយជាពិសេសនៅតំបន់ភាគខាងកើតអ៊ុយក្រែនតែម្តង។
ម្យ៉ាងវិញទៀត ក្រុមទាហានស៊ីឈ្នួលWagner ក៏បានទទួលអាវុធពីកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែនថែមទៀតផង។ ផ្ទុយទៅវិញ នៅដំណាក់កាលចុងក្រោយនេះ ស្ថានការណ៍បានឈានទៅដល់បរិបទថ្មី ព្រោះគេពិតជាមិននឹកស្មានដល់ថា ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner អាចងាកមកចាក់ពីក្រោយខ្នងរុស្ស៊ីវិញនោះឡើយ។
ដូច្នេះ តើក្រុម Wagner និងរុស្ស៊ីមានទំនាក់ទំនងគ្នាស្អិតរមួត និងល្អូកល្អឿននឹងគ្នាដល់កម្រិតណា? ហើយតើមានដើមចមអ្វីខ្លះទើបធ្វើឱ្យ Wagner និងរុស្ស៊ីឈានដល់ដំណាក់កាលចែកផ្លូវគ្នាយ៉ាងនេះ?
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រម៖
http://rac.gov.kh/researchs-categories/10/researchs?page=2
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោ...
Opinion!August 12, 2020 European Union withdrew 20 percent of duty-free goods from Cambodia. According to the statement of the ministry of commerce of Cambodia, The Kingdom expected to sign a Free Tra...
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....