ព័ត៌មាន

«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

2018-10-10 16:56:49 ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:56 PM
អ្នកមើល 4017
post_detail

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨

​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១០ ខែតុលា​។​ការតភ្ជាប់​ផ្នែក​រឹង ផ្នែក​ទន់ និង​ផ្នែក​ឧ​ស្សហកម្ម​ឱ្យមាន​ភាពរស់រវើក និង​មាន​ប្រសិទ្ធភាព ជា​សសរស្តម្ភ​ទីមួយ​ដែល​ត្រូវបាន​ដាក់ចេញ​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ ដែល​ការចូលរួម​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន ហ្ស៊ូ​អា​បេ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​ស៊ូ​លី​ត លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សហភាព​មី​យ៉ាន់​ម៉ា​,លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា និង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក​។​​បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​ទាំង​៦​ប្រទេស ដាក់ចេញ​នូវ​សសរស្តម្ភ​សង្គម ដោយ​ផ្តោតលើ​មនុស្ស លើ​ការងារ​ជា​ ចម្បង ដែល​ក្នុងនោះ​មាន ការអភិវឌ្ឍ​ធនធានមនុស្ស ការថែទាំង​សុខមាលភាព ការអប់រំ កិច្ចសហប្រតិបត្តិការ​ក្នុង​ វិស័យ​ច្បាប់ និង​តុលាការ​។ ​ការសម្រេចបាន​នូវ​មេគង្គ​បៃតង​ជា​សសរស្តម្ភ​ទី​បី​នៃ​កិច្ចសហប្រតិបត្តិការ ដោយ​ផ្តោតលើ​ការងារ កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​កាកសំណល់ ការអភិរក្ស និង​ការប្រើប្រាស់​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព រួមទាំង​ថនិកសត្វ​ក្នុង​សមុទ្រ​។​​

ជាមួយគ្នានេះ លោក អា​បេ បាន​ថ្លែងថា មេដឹកនាំ​ប្រទេស តំបន់​ទន្លេមេគង្គ​ទាំង​៥ និង ជប៉ុន បាន សម្រេច​ដាក់ចេញ​នូវ «​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០១៨ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​» សំដៅ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច សហប្រតិបត្តិការ​ប្រទេស​តំបន់​មេគង្គ និង​ជប៉ុន ក៏ដូចជា​ឆ្លើយតប​បញ្ហា​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

​​ពាក់ព័ន្ធ​លើ​សមិទ្ធផល និង​ស្ថានភាព​បច្ចុប្បន្ន​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន បាន​លើកសរសើរ​ពី​សមិទ្ធផល​នៃ «​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​ឆ្នាំ​២០១៥» និង​ការអនុវត្ត ជំនួយ អភិវឌ្ឍន៍​ផ្លូវការ (ODA) ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៧៥០​ពាន់​លាន​យ៉េន ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​។​​ មេដឹកនាំ​មេគង្គ​-​ជប៉ុន ក៏បាន​សម្រេច ដាក់ចេញ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន និង​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs), និង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន និង​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-AMECS) ផងដែរ​។​​ សម្រាប់​បញ្ហា​តំបន់ និង​អន្តរជាតិ​វិញ មេដឹកនាំ​មេគង្គ​-​ជប៉ុន បានបញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញាចិត្ត ដ៏​រឹងមាំ​របស់ ខ្លួន​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ លើ បញ្ហា​តំបន់ និង​សកល​នានា​៕

ប្រភព: ថ្មីថ្មី

RAC Media | ហេង​ សុភី​


អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស