Royal Academy of Cambodia
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨
មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា។ការតភ្ជាប់ផ្នែករឹង ផ្នែកទន់ និងផ្នែកឧស្សហកម្មឱ្យមានភាពរស់រវើក និងមានប្រសិទ្ធភាព ជាសសរស្តម្ភទីមួយដែលត្រូវបានដាក់ចេញនាកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិន ហ្ស៊ូអាបេ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីស៊ូលីត លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា,លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក។បន្ថែមពីលើនេះ ថ្នាក់ដឹកនាំទាំង៦ប្រទេស ដាក់ចេញនូវសសរស្តម្ភសង្គម ដោយផ្តោតលើមនុស្ស លើការងារជា ចម្បង ដែលក្នុងនោះមាន ការអភិវឌ្ឍធនធានមនុស្ស ការថែទាំងសុខមាលភាព ការអប់រំ កិច្ចសហប្រតិបត្តិការក្នុង វិស័យច្បាប់ និងតុលាការ។ ការសម្រេចបាននូវមេគង្គបៃតងជាសសរស្តម្ភទីបីនៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការងារ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងកាកសំណល់ ការអភិរក្ស និងការប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព រួមទាំងថនិកសត្វក្នុងសមុទ្រ។
ជាមួយគ្នានេះ លោក អាបេ បានថ្លែងថា មេដឹកនាំប្រទេស តំបន់ទន្លេមេគង្គទាំង៥ និង ជប៉ុន បាន សម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» សំដៅពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការប្រទេសតំបន់មេគង្គ និងជប៉ុន ក៏ដូចជាឆ្លើយតបបញ្ហានៅក្នុងតំបន់ និងលើពិភពលោកនាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធលើសមិទ្ធផល និងស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មេដឹកនាំប្រទេសមេគង្គ និងជប៉ុន បានលើកសរសើរពីសមិទ្ធផលនៃ «យុទ្ធសាស្ត្រទីក្រុងតូក្យូថ្មីឆ្នាំ២០១៥» និងការអនុវត្ត ជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងទំហំទឹកប្រាក់ជាង ៧៥០ពាន់លានយ៉េន ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ មេដឹកនាំមេគង្គ-ជប៉ុន ក៏បានសម្រេច ដាក់ចេញ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs), និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-AMECS) ផងដែរ។ សម្រាប់បញ្ហាតំបន់ និងអន្តរជាតិវិញ មេដឹកនាំមេគង្គ-ជប៉ុន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្ត ដ៏រឹងមាំរបស់ ខ្លួនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើ បញ្ហាតំបន់ និងសកលនានា៕
ប្រភព: ថ្មីថ្មី
RAC Media | ហេង សុភី
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល មានការរៀបចំនូវ កម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់...
Dr. Kin Phea, Director General of the International Relations Institute of Cambodia (IRIC) at the Royal Academy of Cambodia, emphasized that building a community with a shared future is both a moral a...
The Lancang-Mekong River spans over 4 000 kilometers across China and five Asian countries – it's not a river but also a crucial lifeline and economic hub that signifies a shared destiny among n...
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងសង្គមជាតិនីមួយៗ អ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នាតែងតែមានការខ្វែងគំនិតគ្នាទៅលើប្រធានបទនានា ដោយយោងទៅលើផលប្រយោជន៍នយោបាយ យុទ្ធសាស្ត្រទាក់ទាញប្រជាប្រិយភា...
ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិ...