Royal Academy of Cambodia
(គំនូរខ្វៀកខាងលើគូរដោយ Chan Samphors)
ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម (SEA GAMES) គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្តាមនុស្សជាតិគ្រប់ស្រទាប់ គ្រប់វ័យ រាប់លាននាក់ទូទាំងពិភពលោក។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ មានការចូលរួមពីអត្តពលិកដែលពោរពេញដោយសមត្ថភាពជាច្រើនរូបមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១១។ ជាសក្ខីភាព នៅក្នុងឆ្នាំ២០២៣នេះ ក្រោមម្លប់សន្តិភាពនិងការរីកចម្រើន ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អាស្ចារ្យមួយនេះ ក្នុងទិដ្ឋភាពមួយ គឺ «កីឡារស់នៅក្នុងសន្តិភាព (Sports live in peace)»។
ជាការពិតណាស់ ដើម្បីចូលរួមលើកទឹកចិត្តដល់អត្តពលិកកម្ពុជាទាំងអស់ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ និស្សិត ដែលកំពុងសិក្សាស្រាវជ្រាវលើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូរខ្វៀករបស់កីឡាការិនីពីររូប គឺកីឡាការិនីអត្តពលកម្ម ប៊ួ សំណាង និង អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុប។
គួររំលឹកផងដែរថា ក្នុងការប្រកួតវិញ្ញាសារត់ចំងាយ ៥០០០ម៉ែត្រ កីឡាការិនីអត្តពលកម្ម ប៊ួ សំណាង បានខិតខំប្រឹងប្រែងរត់ក្រោមដំណក់ទឹកភ្លៀង ក្នុងស្មារតីមិនបោះបង់រហូតមកដល់ទីព្រ័ត្រដោយជោគជ័យ បើទោះបីជាអត្តពលិករូបនេះមិនទទួលបានមេដាយក៏ដោយ រីឯអ្នកនាង ស្រួង ភាវី ម្ចាស់ជើងឯកលើផ្នែកកីឡាស្នូកឃ័រ ឬប៊ីយ៉ាការ៉ុប នៅប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ក៏បានសាងស្នាដៃថ្មីមួយទៀតជូនព្រះរាជាណាចក្រកម្ពុជា ដោយបានឈ្នះមេដាយមាសលើវិញ្ញាសាកីឡាស្នូកឃ័រឬប៊ីយ៉ាការ៉ុប។
អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...
ភ្នំពេញ៖ នៅព្រឹកនៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំ កិច្ចប្រជុំរ...