ព័ត៌មាន

«គំនូរលោក Keisuke Honda ជាមួយឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា »

2023-05-16 08:43:55 ថ្ងៃអង្គារ, 16 ឧសភា 2023, 08:43 AM
post_detail

កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា ជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រើពណ៌ប្រេង (Oil color) ជាមួយបច្ចេកទេសគូរខ្វៀក (Quick sketch) ទំហំ៦០សង់ទីម៉ែត្រគុណ៨០សង់ទីម៉ែត្រ។ 

សូមបញ្ជាក់ផងដែរថា វត្ថុបំណងដ៏សំខាន់នៃការគូរគំនូរមួយផ្ទាំងនេះឡើង គឺដើម្បីបង្ហាញអំពីការថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Keisuke Honda និងឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា សម្រាប់ការលះបង់ ការខិតខំ និងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជានាពេលកន្លងមក។ 

បើទោះបីជាលទ្ធផលនៃការប្រកួតបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២នេះ យ៉ាងណាក៏ដោយ ក៏យុវជនកម្ពុជាទាំងអស់មិនអាចបំភ្លេចនូវការខិតខំព្យាយាមពុះពារទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយរបស់លោកទាំងពីរបានឡើយ ក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា ឱ្យមានភាពស្មើមុខស្មើមាត់ និងរីកចម្រើនលើឆាកអន្តរជាតិ។


(រូបដើម)

ស្នាដៃគំនូរ របស់និស្សិតសិក្សាជំនាញវិចិត្រកម្ម នៅរាជបណ្ឌិត្យសភាកម្ពុជា កន្លងមក៖

(លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា គូរដោយ៖ ព្រហ្ម ពុធវិសាល)

(លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា គូរដោយ៖ ចាន់ សម្ផស្ស)


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស