Royal Academy of Cambodia
ដោយ៖ ហៃ សាវង្ស វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (Malaysian Investment Development Authority ឬ MIDA) គឺជាទីភ្នាក់ងារជំរុញនិងអភិវឌ្ឍន៍ការវិនិយោគចម្បងរបស់រដ្ឋាភិបាល ក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ(MITI) ដើម្បីត្រួតពិនិត្យនិងជំរុញការវិនិយោគនៅក្នុងវិស័យផលិតកម្មនិងសេវាកម្មក្នុងប្រទេសម៉ាឡេស៊ី និងមានទីស្នាក់ការកណ្តាលនៅទីក្រុងគូឡាឡាំពួរ។ MIDA មានការិយាល័យក្នុងតំបន់ចំនួន១២ និងការិយាល័យនៅក្រៅប្រទេសចំនួន២០។ MIDA បន្តជាដៃគូយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម ក្នុងការចាប់យកឱកាស ដែលកើតចេញពីបដិវត្តន៍បច្ចេកវិទ្យានៃសម័យនេះ។
ម៉ាឡេស៊ី បន្តជាទីតាំងប្រកួតប្រជែងសម្រាប់គម្រោងផលិតកម្ម ដោយមានការចូលរួមពីប្រទេសចិន ហើយប្រទេសចិន គឺជាដៃគូវិនិយោគធំទី១ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ។ នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២០ គម្រោងផលិតកម្មសរុបចំនួន៧៤០ ជាមួយនឹងការវិនិយោគដែលមានតម្លៃ ៦៥,៣ពាន់លានរីងហ្គីត ត្រូវបានអនុម័ត។ ក្នុងនោះ ប្រទេសចិនបានកត់ត្រាសរុបចំនួន១៦,៨ពាន់លានរីងហ្គីត (២៥,៧%) ក្នុង ៥៨គម្រោង។
ស្ថិតិផ្លូវការរបស់ប្រទេសចិន បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២0២២ ពាណិជ្ជកម្មទ្វេភាគី ចិន-ម៉ាឡេស៊ី បានកើនឡើង ១៨,៥% ធៀបនឹងឆ្នាំមុន នឹងឈានដល់ ១៨៤,៧៥ពាន់លានដុល្លារអាម៉េរិក (៨១៣,៥៥ពាន់លានរីងហ្គីត) ។ យោងតាមស្ថិតិផ្លូវការរបស់ប្រទេសម៉ាឡេស៊ី ការវិនិយោគរបស់ចិនជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ឈានដល់ ១១ពាន់លានដុល្លារអាម៉េរិកដែលស្មើនឹង ៥៥,៦% នៃការវិនិយោគផ្ទាល់ពីបរទេស(FDI) នៅក្នុងប្រទេសម៉ាឡេស៊ី ដែលធ្វើឱ្យសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់ម៉ាឡេស៊ី។ "ទំនាក់ទំនងចិន-ម៉ាឡេស៊ី បានឈានមុខគេក្នុងទំនាក់ទំនងចិន-អាស៊ាន។ ប្រទេសចិននឹងបន្តលើកទឹកចិត្តសហគ្រាសចិនបន្ថែមទៀត ដើម្បីបង្កើនការវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី"...
អានឯកសារលម្អិត៖ ហៃ សាវង្ស ៖ ការវិនិយោគនៅម៉ាឡេស៊ី រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២៣
បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងតាងដែលបានភៀសខ្លួនទៅកាន់កោះតៃ...
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌរូបី (កេរដំណែលបន្សល់ពីដូនតាតាំងពីសម័យបុរាណ)។ សម្បត្តិបេតិកភណ្ឌទាំងនោះរួមមានប្រាសាទបុរាណ វិហារពុទ្ធសាសនាបុរាណ ស្ពានបុរាណ ឡបុរាណ ផ្លូវបុរាណ ភូមិដ...
ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សា...
មនុស្សជាតិទូទៅ ទោះចង់ឬមិនចង់ តែងបានអនុវត្តទ្រឹស្តីទស្សនវិជ្ជាសង្គម ដោយចៀសមិនរួច។ ទស្សនវិទូជាច្រើនបានកំណត់សកម្មភាពមួយចំនួនសម្រាប់ សម្គាល់ថាមនុស្សជាតិពិតជាបាននិងកំពុងរស់នៅដោយប្រើប្រាស់ទស្សនវិជ្ជាសង្គម។...
ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានសរសេរពីទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក ជាពិសេសលើប្រធានបទក្ដៅចំពោះការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសចិន រហូតដល់វិវឌ្ឍនាការពី “មិត្តដែកថែប” ទៅ “មិត្តត្បូងពេ...
កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករ...