Royal Academy of Cambodia
ដោយ៖ បណ្ឌិត ហែម ឡាច
មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា
ប្រជាជាតិខ្មែរជាជាតិសាសន៍មួយមានគ្រឹះ មានមូលដ្ឋានជាតិនិងលក្ខណៈជាតិច្បាស់លាស់ រឹងមាំជាងជាតិនានានៅជ្រោយសុវណ្ណភូមិនេះ។ ខ្មែរមានវប្បធម៌ អរិយធម៌ចាស់ទុំពិតប្រាកដជាងគេទាំងអស់។ មានភស្តុតាងបញ្ជាក់ច្បាស់លាស់ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃគឺតាមរយៈសិលាចារឹក នានា។ ទោះបីខ្មែរបានទទួលវប្បធម៌ អរិយធម៌បរទេសខ្លះក៏ដោយ ក៏វប្បធម៌ អរិយធម៌ខ្មែរ នៅតែរក្សាបាននូវលក្ខណៈ រឹងមាំនិងបុគ្គលភាពរបស់ខ្លួនដដែល។
ព្រះពុទ្ធសាសនា គឺជាសាសនាដ៏ចំណាស់មួយដែលបានជ្រាបចូលក្នុងសតិអារម្មណ៍ប្រជាជនខ្មែរយើងរាប់ពាន់ឆ្នាំមកហើយ។ ទោះបីជាទ្រឹស្ដីសាសនានេះមានពេលខ្លះរីកចម្រើនខ្លាំង មានពេលខ្លះរេចរិល អន់ថយបែបណាក៏ដោយ ក៏ទ្រឹស្ដីនេះនៅតែមានឥទ្ធិពលគ្របដណ្ដប់លើផ្នត់គំនិតរបស់កូនខ្មែរយើងជាដរាប រហូតដល់យើងនាំគ្នាយកសាសនានេះជាសាសនារបស់រដ្ឋទៀតផង(ធម្មនុញ្ញឆ្នាំ១៩៩៣ ជំពូកទី៣ មាត្រា៤៣)។ ឥទ្ធិពលសាសនានេះស្ទើរតែគ្របជិតលើសកម្មភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដូចជា ការធ្វើបុណ្យទានតាមគន្លងប្រពៃណី ការលះបង់ ការបរិច្ចាគទ្រព្យសម្បត្តិគ្រប់បែបយ៉ាងក្នុងការសាងសង់ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ស្រះទឹក អណ្ដូង ជាដើម។ ក្រៅពីនេះក៏នៅមានការចែករំលែកទ្រព្យសម្បត្តិ ដើម្បីជួយអ្នកក្រីក្រ ប្រជាជនដែល ទទួលរងគ្រោះធម្មជាតិផ្សេងៗ មានលុយកាក់ជាសម្ភារៈប្រើប្រាស់ជាស្បៀងអាហារ ជាដើម ...
ចូលអានឯកសារលម្អិត៖
ហែម ឡាច ៖ ឥទ្ធិពលព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២៣
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...