ព័ត៌មាន

កម្ពុជា-ឡាវ រួមគ្នាទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាស ស៊ីហ្គេមនិងប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2023-04-24 09:43:31 ថ្ងៃច័ន្ទ, 24 មេសា 2023, 09:43 AM
post_detail

ឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅ ប្រទេសកម្ពុជា អមជាមួយនឹងការ អញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ តបតាមការអញ្ជើញរបស់ សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អំឡុងពេលដែល សម្តេចនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សន កិច្ចផ្លូវការ ជាប្រវត្តិសាស្ត្រ ក្នុងប្រទេសឡាវ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមដំណើរ​ការពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត/ក្រុង មួយ ចំនួនទៀត គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលកម្ពុជា ទន្ទឹងរងចាំអស់រយៈពេល៦៤ឆ្នាំ។ ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនេះ មានប្រទេសចូលរួមចំនួន១១ប្រទេស ដែលមានប្រតិភូកីឡាសរុប ១២,៤០៤នាក់។ ដោយឡែក អត្តពលិកវិញទាំងសរុបជាង៨ពាន់នាក់ នឹងត្រូវប្រកួតលើ៣៦ប្រភេទកីឡា និងមានវិញ្ញាសាសរុប៥៨៤វិញ្ញាសា។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ កម្ពុជាមិនលក់សិទ្ធិផ្សព្វផ្សាយ និងលក់សំបុត្រចូល ទស្សនារាល់ការប្រកួតកីឡាតាមវិញ្ញាសារ បូករួមទាំងការបើក ព្រឹត្តិការណ៍ស៊ីហ្គេមអ្វីឡើយ។ ចំណែក ប្រតិភូកីឡាទាំងអស់មិនតម្រូវឱ្យបង់ថ្លៃស្នាក់នៅ និងការហូបចុក ម្នាក់៥០ដុល្លារក្នុងមួយថ្ងៃឡើយ។

គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមអះអាងថា កម្ពុជាមិនទទួលយកកម្រៃ ឬថ្លៃសេវា របស់ប្រតិភូកីឡានោះទេ។ ការធ្វើបែបនេះ ដើម្បីផ្តល់ឱកាសឱ្យពិភពលោកស្គាល់កម្ពុជា។ ការមិនយក តម្លៃសេវានេះ គឺដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជោគជ័យទាំងអស់គ្នា ហើយការសម្រេចនេះក៏ជារឿង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នោះដែរ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលទទួលបានការចូលរួមពីសំណាក់ ប្រធានាធិបតីឡាវ នេះ បានបញ្ជាក់ឱ្យឃើញពី ស្មារតីនៃការជួយជ្រោមជ្រែងនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជា ប្រទេស ជិតខាង ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ធ្លាប់ជួយឧបត្ថម្ភ គាំទ្រ គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។ “អំឡុងពេលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម ប្រមុខដឹកនាំកម្ពុជាបានអញ្ជើញទៅចូលរួមក្នុងពិធីបើក ពេលនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រមុខដឹកនាំ ប្រទេសឡាវមកចូលរួមបើកវិញម្តង”។

សូមរំលឹកផងដែរថា ឆ្នាំ២០២៣នេះ កម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លួវការបាន ៦៧ឆ្នាំ កន្លងទៅហើយ។ ប៉ុន្តែទោះបីឆ្នាំ១៩៥៦ ជាឆ្នាំចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយគ្នាជា ការពិតមែន ប៉ុន្តែ ជាការជាក់ស្តែង ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរត្រូវបានបង្កើតឡើងរាប់ពាន់ឆ្នាំ មុន នេះមកហើយ។ ប្រទេសកម្ពុជានិងឡាវ ជាប្រទេស​ជិតខាង មានទំនាក់ទំនងមិត្តភាពសាមគ្គីភាព ជាប្រពៃណី ធ្លាប់ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ពីបុរាណកាលជាយូរលង់មកហើយ ហើយថ្នាក់ដឹកនាំទាំង ពីរប្រទេស ជាច្រើនជំនាន់បានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅបំផុត។ ប្រទេសទាំងពីរ មានការផ្លាស់ប្ដូរ ជាប្រក្រតី នូវការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជារដ្ឋមន្រ្តី និងគណៈប្រតិភូ ស្ថាប័ននានា ដើម្បីធ្វើឱ្យប្រសើរ និងស៊ីជម្រៅថែមទៀតនូវការយោគយល់ ជឿជាក់ និងទុកចិត្ត គ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរ បានធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងវិស័យនានា ដូចជា វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន វិស័យអប់រំ វប្បធម៌ ថាមពល សុខភិបាល ទេសចរណ៍ និងវិស័យនានាជាច្រើនទៀត។ ឆ្នាំ២០២៣នេះ ប្រទេសតាំងពីរ កម្ពុជា-ឡាវ បានចុះហត្ថលេខាលើផែនការសកម្មភាពសម្រាប់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង យូរអង្វែង សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨” និងចុះហត្ថលេខាលើសន្ធិសញ្ញា កំណត់ព្រំដែន រវាងកម្ពុជា-ឡាវ ផងដែរ។ កម្ពុជាបានសហការបោះបង្គោលព្រំដែនជាមួយប្រទេសឡាវ បានចំនួន ៨៦% ក្នុងនោះភាគីទាំងពីរក៏បានបោះបង្គោលព្រំដែនចំនួន ១២១បង្គោល ហើយនៅពេលនេះក៏បានឯកភាពគ្នាក្នុងការពង្រីកបង្គោលឱ្យកាន់តែធំរឹងមាំ ដោយបោះបន្ថែមទៀតនៅក្នុងចន្លោះបង្គោលទាំង ១២១ នេះ ឱ្យបានកាន់តែច្រើន ខណៈចំណុចដែលនៅសល់ ១៤% ទៀត ភាគីទាំងពីរនឹងដោះស្រាយឱ្យបានកាន់តែឆាប់។

កម្ពុជា-ឡាវ ជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនដើម្បីជំរុញ កំណើនទេសចរ ទៅវិញទៅមក ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ ប្រទេសកម្ពុជាប្រើប្រាស់ ផ្លូវល្បឿន លឿនមកកាន់តំបន់ឆ្នេរសមុទ្រ​កម្ពុជា និងអាចឱ្យទេសចរកម្ពុជាអាចកំសាន្តតាម រថភ្លើងល្បឿនលឿន របស់ឡាវ ពីទីក្រុងវៀងចន្ទន៍ ទៅតំបន់ទាក់ទាញផ្សេងៗទៀតរបស់ឡាវ។ នេះជាការរៀបចំឡើង ក្នុង គោលបំណងតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ ដោយមានការបើកជើងហោះហើរ បន្ថែមមកកាន់កម្ពុជា។ រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរ ក៏បានពិនិត្យឃើញដូចគ្នានូវ សក្តានុពល នៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករ សម្រាប់ទាក់ទាញភ្ញៀវទេសចរ រវាង ប្រទេសទាំងពីរ និងតំបន់។ ចំណែកផ្លូវរថភ្លើងល្បឿនលឿន គួនមិញ​(ប្រទេសចិន)-វៀងចន្ទន៍ (ប្រទេសឡាវ) ជាក្តីសង្ឃឹមនៃលំហូរទេសចរចិនមកប្រទេសទាំងពីរ កម្ពុជា-ឡាវ នាថ្ងៃអនាគត។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទីក្រុងវៀងច័ន្ទន៍ ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចតេជោ និងឯកឧត្តម សនសៃ ស៊ីផាន់ដន បានជួប ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពី ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បី បន្តពង្រឹងចំណង មិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរលើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវ អាកាស ទេសចរណ៍ ថាមពល និងការអប់រំ។

ចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ឡាវ មានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាមេរិក នៅឆ្នាំ២០២២។ ប្រទេសទាំងពីរ ពន្លឿន ការចរចាលើ កិច្ចព្រមព្រៀង​ស្ដីពីការចៀសវាង ការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើន សម្រាប់ការផ្លាស់ប្ដូរ ពាណិជ្ជកម្ម វិនិយោគ និងដើម្បីជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងសកម្មភាពសេដ្ឋកិច្ច នានា រវាងប្រទេសទាំងពីរ។

សម្រាប់វិស័យទេសចរណ៍ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រទេសទាំងពីរ នឹង​បើកឡើងវិញនូវជើងហោះហើរ ត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវ និងជំរុញឱ្យមានការបើកជើងហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ខណៈដែលប្រទេសទាំងពីរវ បានបើកប្រទេសទាំងស្រុងវិញ។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា រវាងអាជ្ញាធរនៅតាម តំបន់ព្រំដែន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តធ្វើលំហាត់ រួមសង្គ្រោះគ្រោះ មហន្តរាយតាមបណ្តាខេត្តជាប់ព្រំដែន។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាលឡាវ ដែល​បានគាំទ្រយ៉ាងសកម្ម ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ និងបាន បញ្ជាក់សាជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះការធ្វើជាប្រធាន អាស៊ានរបស់ឡាវ ឆ្នាំ២០២៤។ ប្រទេសទេសទាំងពីរ ក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកក្នុង វេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

ដូច្នេះ ក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិនតីឡាវ មកកម្ពុជា និងអញ្ជើញចូលរួមពិធីបើក ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេល នេះ បានបញ្ជាក់ឱ្យឃើញ​ពី ស្មារតីនៃការជួយជ្រោមជ្រែងនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេស ជិតខាង ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ធ្លាប់ឧបត្ថម្ភគាំ ទ្រគ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ ក្នុងវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិសំខាន់ៗផង និងដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងទ្រេភាគីរវាងប្រទេស ទាំងពីរ ក្នុង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង” ដើម្បីបន្តពង្រឹងចំណង មិត្តភាពជា ប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវ អាកាស ទេស​ចរណ៍ ថាមពល និងការអប់រំ ផង។

ភាពជោគជ័យរបស់កម្ពុជា ក្នុងបេសកកម្មរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើក​ទី១២ ក៏ជាភាពជោគជ័យរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយទៅពាសពេញពិភពលោក នូវ កិត្តិនាម កិត្តិយស សក្តានុពលដែលកម្ពុជាមានលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ តាមរយៈ រថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុង​វៀងចន្ទន៍ ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ ក៏ដូចជា រថភ្លើង ល្បឿនលឿនពីក្រុង គួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសទាំងពីរ កម្ពុជា-ឡាវ នាថ្ងៃអនាគត ដោយកត្តាតម្លៃសំបុត្រសមរម្យ និងមានសុវត្ថិភាពខ្ពស់៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

អត្ថបទទាក់ទង

China and Cambodia: Rivals or Allies? by: Dr. Seun Sam

China and Cambodia, two countries with intricate geopolitical linkages and rich cultural traditions, have recently gained attention for their expanding economic and political ties. Although China has...

2023-06-24 02:39:26   Sat, 24,06,2023, 02:39 AM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបជាមួយក្រុមហ៊ុន EMCAST កូរ៉េ ដើម្បីពិភាក្សាស្វែងរកឱកាសសហការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជំនួយដល់ការងារពលរដ្ឋខ្មែរ

កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...

2023-06-22 11:20:40   Thu, 22,06,2023, 11:20 AM
CAMBODIA- VIETNAM DYNAMICS RELATIONS By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...

2023-06-20 05:04:59   Tue, 20,06,2023, 05:04 AM
Higher-middle-income of Cambodia in 2030 on the rough road By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...

2023-06-06 15:02:23   Tue, 06,06,2023, 03:02 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...

2023-05-27 04:17:26   Sat, 27,05,2023, 04:17 AM
ទស្សនៈស្ដីពីជីវិតរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង, មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀប...

2023-05-25 08:05:24   Thu, 25,05,2023, 08:05 AM

សេចក្តីប្រកាស