Royal Academy of Cambodia
បើកាលណាយើងនិយាយអំពី ស្រ្តីក្នុងភាពជាអ្នកដឹកកនាំ យើងមិនអាចបំភ្លេចបានទេនូវព្រះរាជនីយ៍ខ្មែរយើងកាលពីអតីតកាល មានដូចជា ព្រះនាងលីវយី (សោមម៉ា ឬនាងនាគ) ព្រះនាងជ័យទេវី (សម័យចេនឡា) ព្រះមហាក្សត្រិយានី អង្គម៉ី (សម័យឧដុង្គ) ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈនារ័ត្នសេរីវឌ្ឍនា (សម័យសង្គមរាស្រ្តនិយម) និងស្រ្តីមួយចំនួនទៀតដែលបានចូលរួមបង្កើតស្នាដៃដ៏ថ្លៃថ្លាសម្រាប់វប្បធម៌ដ៏រុងរឿងនាសម័យអង្គរ ដែលមានដូចជា ព្រះនាងឥន្រ្ទទេវី ជាដើម។
ទោះបីជាស្រ្តីមានកម្លាំងកាយទន់ខ្សោយជាងបុរស តែកម្លាំងគំនិតបញ្ញា ភាពប៉ិនប្រសប់ ភាពអត់ធ្មត់ ភាពឆ្លាតវៃ និងភាពឧស្សាហ៍ព្យាយាម មិនចាញ់បុរសឡើយ។
ប្រទេសកម្ពុជាបច្ចុប្បន្នប្រកាន់យករបបប្រជាធិបតេយ្យ ហើយកម្ពុជាក៏ជាសមាជិកនៃអង្គការសហប្រជាជាតិដែរ ដូច្នេះព្រះរាជាណាចក្រកម្ពុជាបានអះអាងទទួលស្គាល់ និងគោរពសិទិ្ធជាមូលដ្ឋានរបស់មនុស្សទាំងអស់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញានានាដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ និងសំណុំនៃសិទ្ធិជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ។ នៅក្នុងជំពូកទី៣ នៃរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជាដែលចែងអំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលយើងអាចរកឃើញសិទ្ធិជាច្រើនរបស់ប្រជាពលរដ្ឋខ្មែរ ហើយសិទ្ធិដែលជាអាទិភាពក្នុងការចូលរួមអភិវឌ្ឍសង្គមរបស់ស្រ្តីមានតួយ៉ាងដូចជា៖ សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់និងសេរីភាពពីការរើសអើង សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ សិទ្ធិទទួលបានសមភាពរវាងបុរសនិងស្ត្រី និងហាមឃាត់ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទ ជាដើម។
ស្ត្រីត្រូវបានចាត់ទុកនិងជឿថា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ដូច្នេះយើងត្រូវបង្កលក្ខណៈ ជំរុញ រកមធ្យោបាយ ដើម្បីឱ្យស្ត្រីមានការអប់រំខ្ពស់ ក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការចូលរួមដឹកនាំនិងអភិវឌ្ឍប្រទេសជាតិឱ្យបានជឿនលឿន។
ដើម្បីឱ្យស្ត្រីមានភាពជាអ្នកដឹកនាំនិងជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គម ស្រ្តីត្រូវយល់ពីតម្លៃរបស់ខ្លួនក្នុងការស្វះស្វែងកសាងជីវភាព ប្រកបដោយសមត្ថភាព មានភាពក្លាហាន កិត្តិយស ថ្លៃថ្នូរ ដោយមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ ប្រទេសជាតិត្រូវធ្វើយ៉ាងដើម្បីជួយបន្ថែម អភិវឌ្ឍន៍ថាមពលស្ត្រីឱ្យក្លាយទៅជាស្ត្រីមានការទទួលខុសត្រូវចំពោះខ្លួនឯងនិងសង្គមជាតិរបស់ខ្លួន។...
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs#main-container
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...