ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅ KDI School នៃសាធារណរដ្ឋកូរ៉េ

2023-03-29 07:49:44 ថ្ងៃពុធ, 29 មីនា 2023, 07:49 AM
post_detail

នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាលា KDI School of Public Policy ដែលមានទីតាំងនៅក្នុងទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ។

នៅក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមស្តាប់បទឧទ្ទេសនាម និងបានផ្លាស់ប្តូរយោបល់ជាមួយអ្នកតំណាង KDI School ដែលបានធ្វើបទបង្ហាញអំពីការងារ និងស្នាដៃរបស់សាលា KDI នាពេលនោះផងដែរ។ នៅពេលល្ងាចនាថ្ងៃដដែលនោះ ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាចក្នុងកម្មវិធី «Cambodian Alumni Networking Night with NRC, KLRI and RAC» ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវនីតិសាស្រ្តកូរ៉េ( KLRI) និងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាធារណរដ្ឋកូរ៉េ (NRC) ដោយក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាធារណរដ្ឋកូរ៉េ (NRC) ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានស្រាវជ្រាវនីតិសាស្រ្តកូរ៉េ ( KLRI) លោកសាស្រ្តាចារ្យបណ្ឌិតនិងជាព្រឹទ្ធបុរស KDI school ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) ថា្នក់ដឹកនាំសំខាន់ៗមួយចំនួនទៀតរបស់ NRC, KLRI, KDI និង KEI ព្រមទាំងសមាគមនិស្សិតកម្ពុជានៅ KDI school ផងដែរ។

អ្វីដែលកាន់តែសំខាន់ទៀតនោះ នៅក្នុងឱកាសនៃការទទួលទានអាហារពេលនោះ គឺនិស្សិតកម្ពុជាទាំងអស់ដែលទទួលបានអាហារូបករណ៍សិក្សានៅ KDI School បានសំដែងភាពរីករាយចំពោះវត្តមាននៃថ្នាក់ដឹកនាំនិងមន្ត្រីស្ថាប័នជាតិខ្មែរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ KLRI ដែលបានអញ្ជើញនិស្សិតកម្ពុជានៃ KDI school ចូលរួមកម្មវិធីនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះថា្នក់ដឹកនាំ KDI School និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជំរុញផ្ដល់ឱកាសអភិវឌ្ឍធនធានមនុស្ស និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ។

ថ្លែងនៅក្នុងឱកាសនៃការទទួលទានអាហារនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន  NRC, KLRI, KDI School, និងKEI ដែលបានផ្ដល់កិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ហើយឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បានថ្លែងប្រាប់និស្សិតកម្ពុជាដែលកំពុងតែសិក្សានៅក្នុងប្រទេសកូរ៉េ សូមឱ្យប្រឹងប្រែងសិក្សាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ដោយមិនត្រូវបំភ្លេចពីគោលដៅនៃការកសាងប្រទេសកម្ពុជាយើងនោះទេ ពោលគឺនិស្សិតយើងត្រូវប្រឹងប្រែងសិក្សាឱ្យបានជោគជ័យ ហើយត្រឡប់ទៅប្រទេសយើងវិញដើម្បីជួយបម្រើប្រទេសជាតិរបស់យើង។


អត្ថបទទាក់ទង

តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   Tue, 15,12,2020, 04:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   Sat, 12,12,2020, 04:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   Wed, 09,12,2020, 07:22 AM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   Wed, 02,12,2020, 04:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   Mon, 30,11,2020, 03:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   Sun, 29,11,2020, 09:43 AM

សេចក្តីប្រកាស