Royal Academy of Cambodia
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាលា KDI School of Public Policy ដែលមានទីតាំងនៅក្នុងទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ។
នៅក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមស្តាប់បទឧទ្ទេសនាម និងបានផ្លាស់ប្តូរយោបល់ជាមួយអ្នកតំណាង KDI School ដែលបានធ្វើបទបង្ហាញអំពីការងារ និងស្នាដៃរបស់សាលា KDI នាពេលនោះផងដែរ។ នៅពេលល្ងាចនាថ្ងៃដដែលនោះ ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាចក្នុងកម្មវិធី «Cambodian Alumni Networking Night with NRC, KLRI and RAC» ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវនីតិសាស្រ្តកូរ៉េ( KLRI) និងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាធារណរដ្ឋកូរ៉េ (NRC) ដោយក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាធារណរដ្ឋកូរ៉េ (NRC) ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានស្រាវជ្រាវនីតិសាស្រ្តកូរ៉េ ( KLRI) លោកសាស្រ្តាចារ្យបណ្ឌិតនិងជាព្រឹទ្ធបុរស KDI school ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) ថា្នក់ដឹកនាំសំខាន់ៗមួយចំនួនទៀតរបស់ NRC, KLRI, KDI និង KEI ព្រមទាំងសមាគមនិស្សិតកម្ពុជានៅ KDI school ផងដែរ។
អ្វីដែលកាន់តែសំខាន់ទៀតនោះ នៅក្នុងឱកាសនៃការទទួលទានអាហារពេលនោះ គឺនិស្សិតកម្ពុជាទាំងអស់ដែលទទួលបានអាហារូបករណ៍សិក្សានៅ KDI School បានសំដែងភាពរីករាយចំពោះវត្តមាននៃថ្នាក់ដឹកនាំនិងមន្ត្រីស្ថាប័នជាតិខ្មែរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ KLRI ដែលបានអញ្ជើញនិស្សិតកម្ពុជានៃ KDI school ចូលរួមកម្មវិធីនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះថា្នក់ដឹកនាំ KDI School និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជំរុញផ្ដល់ឱកាសអភិវឌ្ឍធនធានមនុស្ស និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ។
ថ្លែងនៅក្នុងឱកាសនៃការទទួលទានអាហារនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន NRC, KLRI, KDI School, និងKEI ដែលបានផ្ដល់កិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ហើយឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បានថ្លែងប្រាប់និស្សិតកម្ពុជាដែលកំពុងតែសិក្សានៅក្នុងប្រទេសកូរ៉េ សូមឱ្យប្រឹងប្រែងសិក្សាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ដោយមិនត្រូវបំភ្លេចពីគោលដៅនៃការកសាងប្រទេសកម្ពុជាយើងនោះទេ ពោលគឺនិស្សិតយើងត្រូវប្រឹងប្រែងសិក្សាឱ្យបានជោគជ័យ ហើយត្រឡប់ទៅប្រទេសយើងវិញដើម្បីជួយបម្រើប្រទេសជាតិរបស់យើង។
ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បានឱ្យដឹងថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...
កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីតនាយកប្រ...
សៀមរាប៖ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ពីររូប គឺកញ្ញា ម៉ៅ សុគន្ធា និងលោក មឿង ចំរើន បានទទួលការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តាមការអញ្ជើញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវ...
ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុ...