ព័ត៌មាន

ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទស្សនា និងសិក្សាអំពីវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ

2023-03-28 06:48:59 ថ្ងៃអង្គារ, 28 មីនា 2023 ម៉ោង 01:48 PM
អ្នកមើល 4162
post_detail

នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅទស្សនា និងស្តាប់ការធ្វើបទបង្ហាញអំពីការងារ និងស្នាដៃដែលវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ បានបំពេញនាពេលកន្លងមក។

វិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ មានតួនាទីសំខាន់ៗមួយចំនួនដែលត្រូវបំពេញជាប្រចាំ ដូចជាការបកប្រែអត្តបទច្បាប់ និងសៀវភៅច្បាប់ដែលទាក់ទងនឹងប្រទេសកូរ៉េ ទៅជាភាសាអង់គ្លេស និងភាសាចិន ហើយវិទ្យាស្ថាននោះក៏មានផ្នែកផ្សព្វផ្សាយដែលបានដើរតួរយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយស្នាដៃ និងការងាររបស់វិទ្យាស្ថានស្រាវជ្រាវ នីតិសាស្ត្រ ទៅកាន់សាធារណជន។ វិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ ក៏ជាស្ថាប័នមួយដែលបានទទួលការគាំទ្រផ្នែកថវិកាអំពីរដ្ឋាភិបាលកូរ៉េ ដើម្បីប្រតិបត្តិការការងាររបស់ខ្លួន។

នៅក្នុងពេលទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍ និងការចែករំលែកបទពិសោធន៍របស់វិទ្យាស្ថានជូនមកប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស