Royal Academy of Cambodia
ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានជាតិសម្រាប់សិក្សាសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅទស្សនាវិមាន រដ្ឋាភិបាលកូរ៉េ ដើម្បីសិក្សាស្វែងយល់អំពីការរៀបចំទីតាំងនៃក្រសួងនានារបស់រដ្ឋាភិបាលកូរ៉េ នៅទីក្រុងសេជុង ដែលជារដ្ឋធានីថ្មីដែលរដ្ឋាភិបាលកូរ៉េទើបតែបានរៀបចំ។
សូមបញ្ជាក់ជូនថា វិមានរដ្ឋាភិបាលកូរ៉េបានផ្លាស់ប្តូរទីតាំងពីទីក្រុងសេអ៊ូល មកកាន់ទីក្រុងសេជុង អស់រយៈពេលជិត ១០ឆ្នាំ (ដោយការសាងសង់បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ រហូតដល់ ២០១៤)។ ការផ្លាស់ប្ដូរវិមានរដ្ឋាភិបាល និងក្រសួងទាំងនេះមកនៅកាន់ទីក្រុងសេជុង ដោយសារមូលហេតុសំខាន់ៗមួយចំនួនដូចជា៖(១) ប្រជាជនភាគច្រើនបានស្វែងរកការងារ និងប្តូរទៅរស់នៅទីក្រុង សេអ៊ូលច្រើនពេកដែលជាហេតុធ្វើឱ្យចំនួនប្រជាជន និងសេដ្ឋកិច្ចកើនឡើងខ្លាំងតែនៅក្នុងក្រុងមួយនេះ បើប្រៀបធៀបនឹងទីក្រុង ឬតំបន់ផ្សេងៗ (២) ដើម្បីធ្វើឱ្យចំនួនប្រជាជនមកនៅសេជុង និងសេដ្ឋកិច្ចនៅសេជុងរីកចម្រើនដូចនៅទីក្រុង សេអ៊ូល (៣) ពុំទាន់មានចំនួនប្រជាជនច្រើនមករស់នៅ និងធ្វើការងារនៅសេជុងនៅឡើយទេ ពីព្រោះទីក្រុងនេះកំពុងតែអភិវឌ្ឍ។
ប្រតិភូរាជបបណ្ឌិត្យសភាកម្ពុជា បានបំពេញទស្សនកិច្ចពេញមួយព្រឹក នៅវិមានរដ្ឋាភិបាលកូរ៉េ មុននឹងមានជំនួបជាមួយនឹងស្ថាប័នផ្សេងទៀតរបស់កូរ៉េ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...