ព័ត៌មាន

ផលិតផលទឹកគោស្រស់សុទ្ធ១០០% ផលិតផលដើម្បីកូនខ្មែរ!

2023-03-27 14:28:33 ថ្ងៃចន្ទ, 27 មីនា 2023 ម៉ោង 09:28 PM
អ្នកមើល 3701
post_detail

ផលិតផលទឹកដោះគោតេជោសែនឫស្សីត្រឹប ជាផលិតផលទឹកដោះគោ ដែលផ្ដួចផ្ដើមសិក្សាបង្កើតជាកសិដ្ឋានគោទឹកដោះ ពូជហូលស្ទែន ចិញ្ចឹមក្នុងកសិដ្ឋានក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលមានទីតាំងស្ថិតក្នុងឃុំឆែប១ និង ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

គម្រោងការកសិដ្ឋានចិញ្ចឹមគោទឹកដោះនេះ ជាគម្រោងលើកកម្ពស់ការសិក្សាស្រាវជ្រាវលើវិស័យកសិកម្មនៅតាមទីជនបទ ហើយក៏ជាចំណែកមួយក្នុងការលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាជនរស់នៅតំបន់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប តាមរយៈការផ្ដល់ជាការងារធ្វើជាប្រចាំថ្ងៃក្នុងតំបន់ឧទ្យានឫស្សីត្រឹប។ អ្វីដែលសំខាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានបំណងចង់ឱ្យប្រជាជនខ្មែរយើង បានទទួលទាននូវទឹកដោះគោស្រស់សុទ្ធ ១០០% ជាពិសេសកុមារតូច ខណៈដែលផលិតផលនាំចូលពីបរទេស កំពុងមានចរាចរខ្លាំងនៅលើទីផ្សារកម្ពុជា។

រហូតមកទល់ពេលនេះ សិស្សានុសិស្សនៅតាមសាលារៀននៅស្រុកឆែប សុទ្ធតែធ្លាប់បានទទួលទានទឹកដោះគោស្រស់ តាមរយៈកម្មវិធីសប្បុរសតាមការផ្ដួចផ្ដើមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។ ជាមួយគ្នានេះ កុមារមណ្ឌលកុមារកំព្រានៅរាជធានីភ្នំពេញ កុមារតាមសាលារៀន កុមារដែលរស់នៅជាមួយម្ដាយក្នុងមណ្ឌលកែប្រែ ក៏ជាគោលដៅនៃការចែកចាយផលិតទឹកដោះគោស្រស់របស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបដូចគ្នា។

បើទោះជាបច្ចុប្បន្ន យើងមិនទាន់បានបំពេញសេចក្តីត្រូវការ តាមតម្រូវការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនៅឡើយ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នឹងបន្តការខិតខំដើម្បីបងប្អូនប្រជាពលរដ្ឋអាចបានទទួលទានទឹកដោះគោស្រស់១០០% ដ៏ឈ្ងុយឆ្ងាញ់ ឱ្យបានសមនឹងចិត្ត។ ក្រុមការងារយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រផលិតផលទឹកដោះគោរបស់ខ្មែរយើង ដែលនេះ ជាការលើកទឹកចិត្តដ៏ធំដល់ក្រុមការងារឱ្យបន្តខិតខំបន្ថែមទៀតក្នុងដំណាក់កាលដ៏លំបាកនេះ។  

សូមបញ្ជាក់ថា ផលិតផលទឹកដោះគោស្រស់ពីឧទ្យានតេជោសែនឫស្សីត្រឹប ជាផលិតផលទឹកគោស្រស់១០០% គ្មានសារជាតិគីមីដើម្បីជួយរក្សាទុកបានយូរ និងបានទទួលស្គាល់ពីមន្ទីរពិសោធន៍ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម។

ទឹកដោះគោតេជោសែនឫស្សីត្រឹប ក៏បានចុះបញ្ជីផលិតផល (ចបផ)តាមស្តង់ដារជាតិ ចេញពីក្រសួងឧស្សាហកម្ម និងបានលក់និងចែកចាយក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តជាច្រើននៅកម្ពុជា ហើយទទួលបានការគាំទ្រខ្លាំងពីអតិថិជនផងដែរ អំពីរសជាតិនិងគុណភាពទឹកដោះគោស្រស់នេះ។

ទិដ្ឋភាពនៃការតាំងពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា - អន្តរជាតិ លើកទី១ ចាប់ពីថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ៖



អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស