Royal Academy of Cambodia
ផលិតផលទឹកដោះគោតេជោសែនឫស្សីត្រឹប ជាផលិតផលទឹកដោះគោ ដែលផ្ដួចផ្ដើមសិក្សាបង្កើតជាកសិដ្ឋានគោទឹកដោះ ពូជហូលស្ទែន ចិញ្ចឹមក្នុងកសិដ្ឋានក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលមានទីតាំងស្ថិតក្នុងឃុំឆែប១ និង ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
គម្រោងការកសិដ្ឋានចិញ្ចឹមគោទឹកដោះនេះ ជាគម្រោងលើកកម្ពស់ការសិក្សាស្រាវជ្រាវលើវិស័យកសិកម្មនៅតាមទីជនបទ ហើយក៏ជាចំណែកមួយក្នុងការលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាជនរស់នៅតំបន់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប តាមរយៈការផ្ដល់ជាការងារធ្វើជាប្រចាំថ្ងៃក្នុងតំបន់ឧទ្យានឫស្សីត្រឹប។ អ្វីដែលសំខាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានបំណងចង់ឱ្យប្រជាជនខ្មែរយើង បានទទួលទាននូវទឹកដោះគោស្រស់សុទ្ធ ១០០% ជាពិសេសកុមារតូច ខណៈដែលផលិតផលនាំចូលពីបរទេស កំពុងមានចរាចរខ្លាំងនៅលើទីផ្សារកម្ពុជា។
រហូតមកទល់ពេលនេះ សិស្សានុសិស្សនៅតាមសាលារៀននៅស្រុកឆែប សុទ្ធតែធ្លាប់បានទទួលទានទឹកដោះគោស្រស់ តាមរយៈកម្មវិធីសប្បុរសតាមការផ្ដួចផ្ដើមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។ ជាមួយគ្នានេះ កុមារមណ្ឌលកុមារកំព្រានៅរាជធានីភ្នំពេញ កុមារតាមសាលារៀន កុមារដែលរស់នៅជាមួយម្ដាយក្នុងមណ្ឌលកែប្រែ ក៏ជាគោលដៅនៃការចែកចាយផលិតទឹកដោះគោស្រស់របស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបដូចគ្នា។
បើទោះជាបច្ចុប្បន្ន យើងមិនទាន់បានបំពេញសេចក្តីត្រូវការ តាមតម្រូវការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនៅឡើយ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នឹងបន្តការខិតខំដើម្បីបងប្អូនប្រជាពលរដ្ឋអាចបានទទួលទានទឹកដោះគោស្រស់១០០% ដ៏ឈ្ងុយឆ្ងាញ់ ឱ្យបានសមនឹងចិត្ត។ ក្រុមការងារយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រផលិតផលទឹកដោះគោរបស់ខ្មែរយើង ដែលនេះ ជាការលើកទឹកចិត្តដ៏ធំដល់ក្រុមការងារឱ្យបន្តខិតខំបន្ថែមទៀតក្នុងដំណាក់កាលដ៏លំបាកនេះ។
សូមបញ្ជាក់ថា ផលិតផលទឹកដោះគោស្រស់ពីឧទ្យានតេជោសែនឫស្សីត្រឹប ជាផលិតផលទឹកគោស្រស់១០០% គ្មានសារជាតិគីមីដើម្បីជួយរក្សាទុកបានយូរ និងបានទទួលស្គាល់ពីមន្ទីរពិសោធន៍ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម។
ទឹកដោះគោតេជោសែនឫស្សីត្រឹប ក៏បានចុះបញ្ជីផលិតផល (ចបផ)តាមស្តង់ដារជាតិ ចេញពីក្រសួងឧស្សាហកម្ម និងបានលក់និងចែកចាយក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តជាច្រើននៅកម្ពុជា ហើយទទួលបានការគាំទ្រខ្លាំងពីអតិថិជនផងដែរ អំពីរសជាតិនិងគុណភាពទឹកដោះគោស្រស់នេះ។
ទិដ្ឋភាពនៃការតាំងពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា - អន្តរជាតិ លើកទី១ ចាប់ពីថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ៖
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...
នៅឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា សមិទ្ធផលសំខាន់ៗជាច្រើនបានរំលេចឡើងដូចជា៖ ការងារសេនាធិការរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត...
ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ, ការរៀបចំបាឋកថា, ការរៀបចំកិ...