Royal Academy of Cambodia
ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យមីងជូ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តការថ្មីបន្ថែមទៀតរវាងស្ថាប័នទាំងពីរ។
នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១- ធ្វើការផ្លាស់ប្តូរនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលនឹងចាប់ផ្តើមនៅខែកញ្ញា ចុងឆ្នាំ២០២៣នេះ។
២- ធ្វើការសិក្សាស្រាវជ្រាវរួមគ្នាលើគ្រប់វិស័យ។
៣- រៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។
៤- សិក្សាពីលទ្ធភាពក្នុងការរៀបសន្និសីទអន្តរជាតិនៅចុងឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។
៥- ឯកភាពគ្នាក្នុងក្នុងការផ្លាស់ប្តូររវាងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ។
សូមជម្រាបជូនថា នេះ ជាវឌ្ឍនភាពថ្មីមួយ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ៕
នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជ...
គិតទៅដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល២០ឆ្នាំហើយ ស្របគ្នានោះដែរ ថ្ងៃនោះក៏ជាថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានសាងសង់លើផ្ទៃដី ៨ហិចតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍...
ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាច...
ភ្នំពេញ៖ មានគណនីហ្វេសប៊ុកយ៉ាងតិចចំនួន ៤ ដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទចោលតែម្ដង ហើយជាមួយគ្នានេះដែរក្រសួងក៏បានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ(Verified Facebook Page) ចំនួន១០ នៃក្រ...
អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្តសករាជ ត្រូវបានចាត់ទុកថាជាយុគមាសនៃប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់មួយភាគធំនៃតំបន់អាស៊ីអាគ្នេយ៍ដី...