ព័ត៌មាន

សំណង់ប្រាសាទក្នុងស្រុកកំពង់លែងនៃដែនដីអាណាចក្រចេនឡា ដោយ៖ បណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2023-03-10 09:06:21 ថ្ងៃសុក្រ, 10 មីនា 2023 ម៉ោង 04:06 PM
អ្នកមើល 4371
post_detail

អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។

កត្តាដែលបណ្ដាលឲ្យដែនដីមួយអាចត្រូវបានចាត់ទុកជារដ្ឋបានលុះណាដែនដីនោះ មានរចនាសម្ព័ន្ធគ្រប់គ្រងទឹកដីច្បាស់លាស់ ដែលជាព្រះមហាក្សត្រ ឬអាចនិយាយថា ជាទឹកដីដែលមានស្ដេចគ្រប់គ្រង។ នៅមានចំណុចមួយចំនួនទៀតដូចជា មានមូលដ្ឋានប្រមូលទិន្នផល ឧទាហរណ៍ការធ្វើកសិកម្មដែលអាចប្រមូលភោគផលបានច្រើនសម្រាប់ទ្រទ្រង់រដ្ឋ។ កាលណាក្លាយជារដ្ឋបានលុះត្រាមានប្រព័ន្ធអក្សរសម្រាប់សរសេរច្បាស់លាស់។ ការគោរពប្រតិបត្តិសាសនាជាក់លាក់ណាមួយក៏ជាធាតុមួយរបស់រដ្ឋដែរ។

បើនិយាយអំពីអាណាចក្រចេនឡា គេរាប់បញ្ចូលតំបន់ដងទន្លេមេគង្គចន្លោះពីភ្នំពេញទៅដល់ជួរភ្នំដងរ៉ែក រួមទាំងផ្នែកផ្សេងៗទៀត មានបឹងទន្លេសាបនិងទន្លេមូល ។ នៅចន្លោះសតវត្សរ៍ទី៧-៨ អាណាចក្រនេះបានលេចចេញជារូបរាងឡើងគ្រប់គ្រងតំបន់ទំនាបទន្លេមេគង្គ ក្នុងគោលបំណងពង្រឹងនិងពង្រីកវិស័យកសិកម្មនៅតាមតំបន់នេះ។ រាជធានីរបស់អាណាចក្រចេនឡាស្ថិតនៅសម្បូរព្រៃគុក ខេត្តកំពង់ធំ។ ភស្តុតាងដែលបញ្ជាក់អំពីដែនដីនៃអាណាចក្រចេនឡាមានដូចជា សិលាចារឹក សំណង់ប្រាសាទឥដ្ឋដែលសង់ក្នុងរចនាបថសម្បូរព្រៃគុក ព្រៃក្មេង និង រចនាបថកំពង់ព្រះ ព្រមទាំងបុរាណវត្ថុផ្សេងៗទៀត មានដូចជា កុលាលភាជន៍ជាដើម។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=5






អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស