Royal Academy of Cambodia
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។
ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅក្នុងគ្រួសារ ប្ដីប្រពន្ធ សុទ្ធតែមានតួនាទី និងភារកិច្ចដែលត្រូវរ៉ាប់រងទទួលខុសត្រូវផ្សេងៗគ្នា។ តែយ៉ាងណា ការចេះរួបរួមសាមគ្គីគ្នា វាគឺជារឿងដែលល្អបំផុត។
ជាប្រពៃណី គ្រួសារ ជាអង្គភាពមូលដ្ឋានមួយនៅក្នុងសង្គម មានឪពុកម្តាយពីរនាក់ចិញ្ចឹមកូនៗរបស់ពួកគេ(Family is the basic unit in society traditionally consisting of two parents rearing their children) ។ ជនប្រុស ស្រីគ្រប់រូប តែងតែមានសេចក្តីប្រាថ្នាចង់បាន គ្រួសារមួយប្រកបដោយភាពកក់ក្តៅ និងមានសុភមង្គល ។ តែជាទូទៅការរៀបចំសុភមង្គលគ្រួសារ គឺជាចំណុចលំបាកសម្រាប់គ្រួសារមួយចំនួន ជាពិសេសគ្រួសារទើបតែរៀបការរួចថ្មីថ្មោង ហើយគ្រួសារខ្លះទៀត រហូតដល់ចែកផ្លូវគ្នាក៏មាន។ សង្គមគ្រួសារ ជាប្រភពនៃសេចក្តីសុខ ទាំងផ្លូវចិត្តទាំងផ្លូវកាយ ហើយក៏អាចមានករណីខ្លះដែលផ្តល់ផលវិបាកផ្សេងៗដែរ ។ ឪពុកម្ដាយ ខិតខំបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅកូនៗ ធ្វើយ៉ាង ណាឱ្យកូនមានសុខភាពល្អ មានចំណេះដឹង មានអនាគតភ្លឺស្វាង និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ។ ចំណែកកូនៗ ព្យាយាមត្រងត្រាប់ស្តាប់តាមដំបូន្មាន ចេះស្រឡាញ់គ្នា ធ្វើយ៉ាងណាដើម្បីសម្រេចតាមបំណងរបស់ឪពុកម្ដាយ ។ ការចិញ្ចឹមបីបាច់ថែរក្សា ការស្រឡាញ់ ការសងគុណ ការបង្កើតបរិយាកាសរីករាយក្នុងរង្វង់គ្រួសារ ជាចំណងទាក់ទងមួយដ៏ប្រពៃសម្រាប់គ្រួសារដែលជំរុញឱ្យការរស់នៅប្រកបដោយភាពថ្លៃថ្នូរ សុខដុមរមនា ឯកភាពគ្នា ដើម្បីឈានទៅរកការឯកភាពគ្នាជាទូទៅក្នុងសង្គមទាំងមូល និងនៅលើសកលលោក ក្នុងគោលបំណងបង្កើតវប្បធម៌សន្តិភាព ដែលជាសេចក្តីប៉ងប្រាថ្នារបស់មនុស្សទូទៅ ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=5
ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...
នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត...