ព័ត៌មាន

«សហគ្រាសធុនតូច និងមធ្យម ទទួលបានការលើកលែងពន្ធរយៈពេល៣ដល់៥ឆ្នាំ»

2018-10-05 07:37:46 ថ្ងៃសុក្រ, 05 តុលា 2018 ម៉ោង 02:37 PM
អ្នកមើល 3401
post_detail

(ភ្នំពេញ​)៖​ យោងតាមអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាព ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ការអនុគ្រោះដោយលើកលែងពន្ធដល់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាចំនួន ៦វិស័យ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍ​សហគ្រាសទាំងនេះ និងដើម្បីបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក។ វិស័យអាទិភាពទាំងនោះរួមមាន៖

  1. ផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម
  2. ផលិតនិងកែច្នៃម្ហូបអាហារ
  3. កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
  4. កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងបង្គុំដើម្បីផ្តល់ឱ្យកម្មន្តសាលដទៃទៀត
  5. ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍
  6. សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍនៅក្នុងតំបន់នេះ។

គួររំឭកដែរថា គ្រប់សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់​ចំណូលប្រចាំឆ្នាំទៅតាមកាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលដូចមានចែងក្នុងមាត្រា៦ នៃអនុក្រឹតលើកលែងពន្ធនេះក៏ដោយ និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀត​តាមច្បាប់ និងប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ 


ការលើកទឹកចិត្តមិនយកពន្ធនេះ នឹងត្រូវដកហូតវិញករណីដែលម្ចាស់​សហគ្រាសធុនតូច និងមធ្យម មិនបានបំពេញតាមលក្ខខណ្ឌដែលបានកំណត់។

សូមអានសេចក្តីលំអិតអំពីការលើកទឹកចិត្តផ្នែកពន្ធដារ កាតព្វកិច្ចសារពើពន្ធ និងការដកហូតការ​លើកទឹកចិត្ត​នៅ​ក្នុង​អនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ដូចខាងក្រោមនេះ៖


RAC Media | ផាញ់ សារឿន

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស