ព័ត៌មាន

ការប្រតិបត្តិជំនឿអ្នកតាក្នុងសង្គមខ្មែរ ដោយ៖ លោកបណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្រ្ត នៃវិទ្យាស្ថាន​​មនុស្សសាស្រ្ត​​​​និងវិទ្យាសាស្រ្តសង្គម

2023-02-17 08:08:24 ថ្ងៃសុក្រ, 17 កុម្ភៈ 2023 ម៉ោង 03:08 PM
អ្នកមើល 4177
post_detail

ជំនឿលើអ្នកតានេះមានប្រវត្តិតាំងពីយូរយារណាស់មកហើយ តាំងពីប្រទេសយើងពុំទាន់បាន បង្កើតរដ្ឋទៅទៀត ពោលគឺមុនពេលមានវត្តមានព្រះថោង នាងនាគ ឬហ៊ុន ទៀន លីវ យី ពោលគឺមុនមានឥទ្ធិពលឥណ្ឌា និងចិនចូល​មកក្នុងទឹកដីកម្ពុជា។ អ្នកតាមាននៅពាសពេញគ្រប់ទីកន្លែងតាមជំនឿរបស់ម្ចាស់ស្រុក។ ប្រភពអ្នកតាទាំងអស់នោះមានលក្ខណៈខុសៗគ្នា។ អ្នកតាខ្លះមានប្រភពដើមមកពី តួអង្គប្រវត្តិសាស្ត្រ ខ្លះទៀតមានប្រភពពីបុគ្គលដែលមានមហិទ្ធិឫទ្ធិកាលពីអ្នកនោះនៅមានអាយុជីវិត។

លោកបណ្ឌិត អាំង ជូលាង អ្នកជំនាញ នរវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបញ្ជាក់ថា អ្នកតាមាននៅគ្រប់ទីកន្លែងក្នុងទឹកដីកម្ពុជា ហើយបង្កប់នូវអប៉ីជំនឿដល់ប្រជាជនកម្ពុជាចាប់ពីទីក្រុងដល់ជនបទ។ អ្នកតាមិនគ្រាន់តែជាវិញ្ញាណមានលក្ខណៈសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំង ឬថាមពលពិសេសដែលអាចជួយខាងស្មារតីដល់មនុស្សក្នុងសហគមន៍ថែមទៀត។ អ្នកតា ឬលោកយាយត្រូវបានសន្មតឆ្លាក់ពីថ្ម ឈើ ដីឥដ្ឋ និង វត្ថុផ្សេងៗទៀតដាក់នៅលើទីទួលខ្ពស់មានប្រក់ស្លឹកស័ង្កសី ឬ ប្រក់ក្បឿងតាមលទ្ធភាពអ្នកភូមិនិយមចូលចិត្ត។ ចម្លាក់នៃរូបកាយអ្នកតានេះគេផ្សារភ្ជាប់ជាមួយបុព្វបុរស ឬបុគ្គលដែលខ្លាំងពូកែ ជួយការពារភូមិស្រុកឱ្យបានក្សេមក្សាន្ត និងអាចជ្រើស​រើសយកឈ្មោះបុគ្គលនោះជាឈ្មោះទីកន្លែង ដូចជាភូមិ ឃុំ ស្រុក ខេត្ត។ ដូច្នេះ គេត្រូវដាប់ឆ្លាក់រូបអ្នកតានេះស្របគ្នាជាមួយសម្ភារៈនិងរូបកាយបុគ្គល ឬវីរបុរសដែលបានស្លាប់ទៅហើយ ហើយគេក៏សន្មតថា អ្នកទាំងនោះស្លាប់តែរូប​កាយ តែព្រលឹងនៅតែតាមថែទាំកូនចៅក្នុងភូមិស្រុកបន្តទៀត។ ក្រៅពីការជឿលើព្រលឹងជីដូន ជីតានេះ ប្រជាជនខ្មែរក៏នៅតែគោរព និងឱ្យតម្លៃទៅដល់បរិស្ថានជុំវិញខ្លួនមានដូចជាព្រៃព្រឹក្សា ទេសភាពធម្មជាតិ ភ្នំ ទន្លេ បឹងបួ ផែន​ដី។ល។ ដោយគេសន្មតថា ជាវត្ថុមានជីវិតមានសក្តានុពល និងអំណាច ហើយចេះការពារមនុស្ស ផ្តល់ប្រយោជន៍ដល់មនុស្សក្នុងសហគមន៍។ ក្នុងការគោរពនិងដឹងគុណនេះគេសន្មតថា វត្ថុទាំងអស់នោះជាអ្នកតាហើយតែងតែបន់ស្រន់បួងសួងដាក់សំណែនសុំសេចក្តីសុខពីអ្នកតានោះ។


សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/9/researchs?page=3


អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី៣)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-13 07:47:13   ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 02:47 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញ ថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់នៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...

2021-12-06 05:19:49   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:19 PM
Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM

សេចក្តីប្រកាស