Royal Academy of Cambodia
ជំនឿលើអ្នកតានេះមានប្រវត្តិតាំងពីយូរយារណាស់មកហើយ តាំងពីប្រទេសយើងពុំទាន់បាន បង្កើតរដ្ឋទៅទៀត ពោលគឺមុនពេលមានវត្តមានព្រះថោង នាងនាគ ឬហ៊ុន ទៀន លីវ យី ពោលគឺមុនមានឥទ្ធិពលឥណ្ឌា និងចិនចូលមកក្នុងទឹកដីកម្ពុជា។ អ្នកតាមាននៅពាសពេញគ្រប់ទីកន្លែងតាមជំនឿរបស់ម្ចាស់ស្រុក។ ប្រភពអ្នកតាទាំងអស់នោះមានលក្ខណៈខុសៗគ្នា។ អ្នកតាខ្លះមានប្រភពដើមមកពី តួអង្គប្រវត្តិសាស្ត្រ ខ្លះទៀតមានប្រភពពីបុគ្គលដែលមានមហិទ្ធិឫទ្ធិកាលពីអ្នកនោះនៅមានអាយុជីវិត។
លោកបណ្ឌិត អាំង ជូលាង អ្នកជំនាញ នរវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបញ្ជាក់ថា អ្នកតាមាននៅគ្រប់ទីកន្លែងក្នុងទឹកដីកម្ពុជា ហើយបង្កប់នូវអប៉ីជំនឿដល់ប្រជាជនកម្ពុជាចាប់ពីទីក្រុងដល់ជនបទ។ អ្នកតាមិនគ្រាន់តែជាវិញ្ញាណមានលក្ខណៈសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំង ឬថាមពលពិសេសដែលអាចជួយខាងស្មារតីដល់មនុស្សក្នុងសហគមន៍ថែមទៀត។ អ្នកតា ឬលោកយាយត្រូវបានសន្មតឆ្លាក់ពីថ្ម ឈើ ដីឥដ្ឋ និង វត្ថុផ្សេងៗទៀតដាក់នៅលើទីទួលខ្ពស់មានប្រក់ស្លឹកស័ង្កសី ឬ ប្រក់ក្បឿងតាមលទ្ធភាពអ្នកភូមិនិយមចូលចិត្ត។ ចម្លាក់នៃរូបកាយអ្នកតានេះគេផ្សារភ្ជាប់ជាមួយបុព្វបុរស ឬបុគ្គលដែលខ្លាំងពូកែ ជួយការពារភូមិស្រុកឱ្យបានក្សេមក្សាន្ត និងអាចជ្រើសរើសយកឈ្មោះបុគ្គលនោះជាឈ្មោះទីកន្លែង ដូចជាភូមិ ឃុំ ស្រុក ខេត្ត។ ដូច្នេះ គេត្រូវដាប់ឆ្លាក់រូបអ្នកតានេះស្របគ្នាជាមួយសម្ភារៈនិងរូបកាយបុគ្គល ឬវីរបុរសដែលបានស្លាប់ទៅហើយ ហើយគេក៏សន្មតថា អ្នកទាំងនោះស្លាប់តែរូបកាយ តែព្រលឹងនៅតែតាមថែទាំកូនចៅក្នុងភូមិស្រុកបន្តទៀត។ ក្រៅពីការជឿលើព្រលឹងជីដូន ជីតានេះ ប្រជាជនខ្មែរក៏នៅតែគោរព និងឱ្យតម្លៃទៅដល់បរិស្ថានជុំវិញខ្លួនមានដូចជាព្រៃព្រឹក្សា ទេសភាពធម្មជាតិ ភ្នំ ទន្លេ បឹងបួ ផែនដី។ល។ ដោយគេសន្មតថា ជាវត្ថុមានជីវិតមានសក្តានុពល និងអំណាច ហើយចេះការពារមនុស្ស ផ្តល់ប្រយោជន៍ដល់មនុស្សក្នុងសហគមន៍។ ក្នុងការគោរពនិងដឹងគុណនេះគេសន្មតថា វត្ថុទាំងអស់នោះជាអ្នកតាហើយតែងតែបន់ស្រន់បួងសួងដាក់សំណែនសុំសេចក្តីសុខពីអ្នកតានោះ។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/9/researchs?page=3
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...
នៅឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា សមិទ្ធផលសំខាន់ៗជាច្រើនបានរំលេចឡើងដូចជា៖ ការងារសេនាធិការរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត...
ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ, ការរៀបចំបាឋកថា, ការរៀបចំកិ...