ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ ៖ «ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន មានតម្លៃ និងស្របតាមស្ថានភាពរបស់កម្ពុជា ដែលកំពុងត្រូវការអ្នកចេះភាសាចិន បំពេញការងារជាគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំសាធារណៈ នៅពេលបច្ចុប្បន្ននេះ»

2023-02-13 08:19:04 ថ្ងៃច័ន្ទ, 13 កុម្ភៈ 2023, 08:19 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក«សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនបម្រុងប្រចាំឆ្នាំ២០២៣» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីលោក ហ៊ូ ជឺភីង អនុប្រធាន មជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន លោក ឡី ឈីលី សាកលវិទ្យាធិការរងសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត លោក លីន យួយហ៊ួរ ភារធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកគ្រូអ្នកគ្រូបង្រៀនភាសាចិនបម្រុង ព្រមទាំងសិស្សានុសិស្សជំនាញគរុកោសល្យភាសាចិន។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានរំលឹកឡើងពីទំនាក់ទំនងរវាងកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន គឺជាចំណងទាក់ទងមិត្តដែកថែប ហើយអ្វីដែលគួរកត់សម្គាល់នៃទំនាក់ទំនងថ្មីៗ គឺលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្កើតនូវ«កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ» ដែលបានផ្ដោតលើវិស័យសំខាន់ប្រាំ គឺនយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។ ទាំងនេះ បានធ្វើឱ្យសេចក្ដីត្រូវការក្នុងការសិក្សាភាសាចិន រឹតតែមានសារៈសំខាន់ឡើងថែមទៀត ស្របពេលដែលសន្ទុះនៃដំណើរមកកាន់ប្រទេសកម្ពុជារបស់ទេសចរ និងវិនិយោគិនចិន មានកាន់តែច្រើនឡើង។ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថែមទៀតថា ក្រុមហ៊ុនវិនិយោគ ត្រូវការធនធានធ្វើការងារដែលចេះភាសាចិន រីឯទេសចរចិន ក៏ត្រូវការមគ្គុទេសន៍ភាសាចិន ចំណែកទីកន្លែងផ្ដល់សេវាកម្មផ្សេងៗនៅតំបន់ទេសចរណ៍ ក៏រឹតតែត្រូវការអ្នកចេះភាសាចិន។ ដូច្នេះការបណ្ដុះបណ្ដាលភាសាចិន ពិតជាមានតម្រូវការនិងមានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ពីវត្តមាននៃវិទ្យាស្ថានគរុកោសល្យភាសាចិន នៅរាជបណ្ឌិត្យសភាកម្ពុជា តាំងពីឆ្នាំ២០២០មក ដែលបានបណ្ដុះបណ្ដាលគ្រូភាសាចិន ក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ រហូតដល់បច្ចុប្បន្ន ចំនួនជាង ២០០នាក់ ដោយមានការទទួលស្គាល់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំចិន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនបម្រុង ប្រចាំឆ្នាំ២០២៣ សហការរៀបចំដោយសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត និងរាជបណ្ឌិត្យសភាកម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមប្រព័ន្ធអនឡាញ Zoom។


អត្ថបទទាក់ទង

តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   Tue, 15,12,2020, 04:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   Sat, 12,12,2020, 04:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   Wed, 09,12,2020, 07:22 AM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   Wed, 02,12,2020, 04:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   Mon, 30,11,2020, 03:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   Sun, 29,11,2020, 09:43 AM

សេចក្តីប្រកាស