Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក«សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនបម្រុងប្រចាំឆ្នាំ២០២៣» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីលោក ហ៊ូ ជឺភីង អនុប្រធាន មជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន លោក ឡី ឈីលី សាកលវិទ្យាធិការរងសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត លោក លីន យួយហ៊ួរ ភារធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកគ្រូអ្នកគ្រូបង្រៀនភាសាចិនបម្រុង ព្រមទាំងសិស្សានុសិស្សជំនាញគរុកោសល្យភាសាចិន។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានរំលឹកឡើងពីទំនាក់ទំនងរវាងកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន គឺជាចំណងទាក់ទងមិត្តដែកថែប ហើយអ្វីដែលគួរកត់សម្គាល់នៃទំនាក់ទំនងថ្មីៗ គឺលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្កើតនូវ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលបានផ្ដោតលើវិស័យសំខាន់ប្រាំ គឺនយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។ ទាំងនេះ បានធ្វើឱ្យសេចក្ដីត្រូវការក្នុងការសិក្សាភាសាចិន រឹតតែមានសារៈសំខាន់ឡើងថែមទៀត ស្របពេលដែលសន្ទុះនៃដំណើរមកកាន់ប្រទេសកម្ពុជារបស់ទេសចរ និងវិនិយោគិនចិន មានកាន់តែច្រើនឡើង។ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថែមទៀតថា ក្រុមហ៊ុនវិនិយោគ ត្រូវការធនធានធ្វើការងារដែលចេះភាសាចិន រីឯទេសចរចិន ក៏ត្រូវការមគ្គុទេសន៍ភាសាចិន ចំណែកទីកន្លែងផ្ដល់សេវាកម្មផ្សេងៗនៅតំបន់ទេសចរណ៍ ក៏រឹតតែត្រូវការអ្នកចេះភាសាចិន។ ដូច្នេះការបណ្ដុះបណ្ដាលភាសាចិន ពិតជាមានតម្រូវការនិងមានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ពីវត្តមាននៃវិទ្យាស្ថានគរុកោសល្យភាសាចិន នៅរាជបណ្ឌិត្យសភាកម្ពុជា តាំងពីឆ្នាំ២០២០មក ដែលបានបណ្ដុះបណ្ដាលគ្រូភាសាចិន ក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ រហូតដល់បច្ចុប្បន្ន ចំនួនជាង ២០០នាក់ ដោយមានការទទួលស្គាល់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំចិន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនបម្រុង ប្រចាំឆ្នាំ២០២៣ សហការរៀបចំដោយសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត និងរាជបណ្ឌិត្យសភាកម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមប្រព័ន្ធអនឡាញ Zoom។
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)អត្តពលិកឆ្នើម ឈុ...
កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...
(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើម នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងកា...
(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើមជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្ន...